ព្រះត្រៃបិដក ភាគ ១៨
សុខនិងទុក្ខ ខ្លួនឯងតាក់តែង។ សុខនិងទុក្ខ អ្នកដទៃតាក់តែង។ សុខនិងទុក្ខ ខ្លួនឯងតាក់តែងក៏មាន អ្នកដទៃតាក់តែងក៏មាន។ សុខនិងទុក្ខ ខ្លួនឯងតាក់តែងក៏មិនមែន អ្នកដទៃតាក់តែងក៏មិនមែន កើតឡើងដោយឥតហេតុ។ ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះ។ តថាគត ក៏ចូលទៅរកពួកបរិព្វាជកទាំងនោះ ហើយសួរយ៉ាងនេះថា ម្នាលអាវុសោ ការយល់ឃើញថា សុខ និងទុក្ខ មិនមែនខ្លួនឯងធ្វើ មិនមែនបុគ្គលដទៃធ្វើ កើតឡើងដោយឥតហេតុ នេះ អ្នកនិយាយមែនឬ។ ពួកសមណៈ និងព្រាហ្មណ៍ទាំងនោះ និយាយ នូវពាក្យណា យ៉ាងនេះថា ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ។ តថាគត ក៏មិនយល់តាមពាក្យនោះ របស់សមណព្រាហ្មណ៍នោះទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះថា គង់មានសត្វពួកខ្លះ មានសេចក្តីសំគាល់ដោយឡែក ក្នុងរឿងនេះដែរ។ ម្នាលចុន្ទ តថាគត ពិចារណាមិនឃើញបុគ្គលស្មើ ដោយញាណដ៏ស្មើ របស់តថាគត ក្នុងបញ្ញត្តិនេះ មានពីណាក្រៃលែងជាង មានតែតថាគតហ្នឹងឯង
ID: 636817259331342171
ទៅកាន់ទំព័រ៖