ព្រះត្រៃបិដក ភាគ ១៨

ក្រៃលែង​ជាងគេ​ ​ក្នុង​អធិ​បញ្ញត្តិ​នោះ​។​ ​ម្នាល​ចុន្ទ​ ​ទិដ្ឋិ​និស្ស័យ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​ចំណែកខាង​ដើម​នេះឯង​ ​តថាគត​ ​បាន​សំដែង​ ​ដល់​អ្នក​ហើយ​ ​តថាគត​ ​ត្រូវ​សំដែង​នូវ​ទិដ្ឋិ​និស្ស័យ​ទាំងឡាយ​នោះ​ ​យ៉ាងណា​ ​មួយវិញទៀត​ ​តថាគត​ ​មិន​ត្រូវ​សំដែង​នូវ​ទិដ្ឋិ​និស្ស័យ​ទាំងនោះ​ ​យ៉ាងណា​ ​តថាគត​ ​នឹង​សំដែង​ ​នូវ​ទិដ្ឋិ​និស្ស័យ​ទាំងនោះ​ ​ដើម្បី​អ្នក​ ​ក្នុង​ហេតុ​ទាំងនោះ​ ​ដូចម្តេច​កើត​។​
 ​[​១២៦​]​ ​ម្នាល​ចុន្ទ​ ​ទិដ្ឋិ​និស្ស័យ​ទាំងឡាយ​ណា​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​ ​តថាគត​បាន​សំដែង​ ​នូវ​ទិដ្ឋិ​និស្ស័យ​ទាំងនោះ​ហើយ​ ​តថាគត​ត្រូវ​សំដែង​ ​នូវ​ទិដ្ឋិ​និស្ស័យ​ទាំងនោះ​យ៉ាងណា​ ​តថាគត​មិន​ត្រូវ​សំដែង​ ​នូវ​ទិដ្ឋិ​និស្ស័យ​ទាំងនោះ​យ៉ាងណា​ ​ឯ​ទិដ្ឋិ​និស្ស័យ​ទាំងនោះ​ ​តើ​ដូចម្តេច​ ​តថាគត​ ​នឹង​សំដែង​នូវ​ទិដ្ឋិ​និស្ស័យ​ទាំងនោះ​ ​ដើម្បី​អ្នក​ក្នុង​ហេតុ​នោះ​ ​ដូចម្តេច​កើត​។​ ​ម្នាល​ចុន្ទ​ ​មាន​សមណព្រាហ្មណ៍១ពួក​នេះ​ ​ធ្លាប់​និយាយ​យ៉ាងនេះ​ ​ធ្លាប់​យល់ឃើញ​យ៉ាងនេះ​ថា​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ខ្លួន​មាន​រូប​ ​មិន​មាន​រោគ​ ​ការយល់ឃើញ​នេះឯង​ ​ជា​ការពិត​ ​ពាក្យ​ពួក​មនុស្សដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​ ​ដូច្នេះ​។​ ​ម្នាល​ចុន្ទ​ ​មាន​សមណព្រាហ្មណ៍១ពួក​ ​ធ្លាប់​និយាយ​យ៉ាងនេះ​ ​ធ្លាប់​យល់ឃើញ​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636817259629819243
ទៅកាន់ទំព័រ៖