ព្រះត្រៃបិដក ភាគ ១៨
ម្នាលចុន្ទ ព្រោះថា គង់មានសត្វពួកខ្លះ មានសេចក្តីសំគាល់ដោយឡែក ក្នុងដំណើរនេះដែរ។ ម្នាលចុន្ទ តថាគត ពិចារណាមិនឃើញបុគ្គលស្មើ ដោយញាណដ៏ស្មើ របស់តថាគត ក្នុងបញ្ញត្តិនេះទេ មានពីណាក្រៃលែងជាង មានតែតថាគតហ្នឹងឯង ក្រៃលែង(ជាងគេ) ក្នុងអធិបញ្ញត្តិនោះ។
[១២៧] ម្នាលចុន្ទ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ធ្លាប់និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខ្លួនមិនមានរូប។ ខ្លួនមានរូបក៏មាន ឥតរូបក៏មាន។ ខ្លួនមានរូបក៏មិនមែន ឥតរូបក៏មិនមែន។ ខ្លួនមានសញ្ញា។ ខ្លួនឥតសញ្ញា។ ខ្លួនមានសញ្ញាក៏មាន ឥតសញ្ញាក៏មាន។ ខ្លួនមានសញ្ញាក៏មិនមែន ឥតសញ្ញាក៏មិនមែន។ ខាងមុខអំពីសេចក្តីស្លាប់ ខ្លួនរមែងដាច់សូន្យទៅ វិនាសទៅ មិនកើតទៀត ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះ តថាគត ក៏ចូលទៅរកពួកសមណព្រាហ្មណ៍ទាំងនោះ ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោ ខាងមុខអំពីសេចក្តីស្លាប់ ខ្លួនរមែងដាច់សូន្យទៅ វិនាសទៅ មិនកើតទៀតនេះ អ្នកនិយាយមែនឬ។ ម្នាលចុន្ទ ពួកសមណព្រាហ្មណ៍ទាំងនោះ
ID: 636817260236943969
ទៅកាន់ទំព័រ៖