ព្រះត្រៃបិដក ភាគ ១៨
និយាយនូវពាក្យណា យ៉ាងនេះថា ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះ។ តថាគត មិនយល់តាមពាក្យ របស់ពួកគេនោះទេ។ ដំណើរនុ៎ះ ព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះថា មានសត្វ១ពួក តែងមានសេចក្តីសំគាល់ដោយឡែក ក្នុងដំណើរនេះ។ ម្នាលចុន្ទ តថាគត ពិចារណាមិនឃើញបុគ្គលស្មើ ដោយញាណដ៏ស្មើ របស់តថាគត ក្នុងបញ្ញត្តិនេះសោះ មានពីណាក្រៃលែងជាង មានតែតថាគតហ្នឹងឯង ក្រៃលែង(ជាងគេ) ក្នុងអធិបញ្ញត្តិនោះ។ ម្នាលចុន្ទ ទិដ្ឋិនិស្ស័យទាំងឡាយ ដែលប្រព្រឹត្តទៅ ក្នុងចំណែកខាងដើមនេះឯង តថាគត បានសំដែងដល់អ្នកហើយ តថាគត ត្រូវសំដែងទិដ្ឋិនិស្ស័យទាំងនោះ យ៉ាងណា មួយវិញទៀត មិនត្រូវសំដែងទិដ្ឋិនិស្ស័យទាំងនោះ យ៉ាងណា តថាគត នឹងសំដែង នូវទិដ្ឋិនិស្ស័យទាំងនោះ ដើម្បីអ្នក ក្នុងហេតុទាំងនោះ ដូចម្តេចកើត។
[១២៨] ម្នាលចុន្ទ សតិប្បដ្ឋានទាំង៤ ដែលតថាគត សំដែងហើយ បញ្ញត្តហើយយ៉ាងនេះ ដើម្បីលះបង់ ដើម្បីឈានកន្លងនូវពួកទិដ្ឋិនិស្ស័យដែលប្រព្រឹត្តទៅ ក្នុងចំណែកខាងដើមនេះផង នូវពួកទិដ្ឋិនិស្ស័យ ដែលប្រព្រឹត្តទៅ ក្នុងចំណែកខាងមុខនេះផង។ សតិប្បដ្ឋានទាំង៤ ដូចម្តេច។
ID: 636817260544161541
ទៅកាន់ទំព័រ៖