ព្រះត្រៃបិដក ភាគ ១៨
បានទៅកើតក្នុងពួកទេវតា ជាន់តាវត្តិង្សទេតើ បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ ឥតមានសេចក្តីអៀនខ្មាសទេ បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ តែងពោលពាក្យកុហក បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនគួរនឹង។បេ។ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន។ ម្នាលសុនក្ខត្តៈ តថាគតបានកំណត់ដឹងចិត្តរបស់អចេលបាដិកបុត្រ ដោយចិត្តថា អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់ទី ចំពោះមុខតថាគតឡើយ បើប្រសិនជាអចេលបាដិកបុត្រ តាំងចិត្តយ៉ាងនេះថា អាត្មាអញ មិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញ ហើយគប្បីទៅកាន់ទីចំពោះព្រះភក្ត្រនៃព្រះសមណគោតម ដូច្នេះ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះផង ទាំងពួកទេវតា ក៏ប្រាប់ដំណើរនុ៎ះ ដល់តថាគតថា បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់ទី ចំពោះ
ID: 636817147465203794
ទៅកាន់ទំព័រ៖