ព្រះត្រៃបិដក ភាគ ១៨

ម្នាល​ចុន្ទ​ ​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​រមែង​មាន​កិរិយា​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​បង់​នូវ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​គប្បី​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​។​ ​ក្នុង​វេទនា​ទាំងឡាយ​។​ ​ក្នុងចិត្ត​។​ ​ភិក្ខុ​មាន​កិរិយា​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​បង់​នូវ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​គប្បី​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​។​ ​ម្នាល​ចុន្ទ​ ​សតិ​ប្ប​ដ្ឋាន​ទាំង៤នេះ​ ​ដែល​តថាគត​ ​សំដែង​ហើយ​ ​បញ្ញត្ត​ហើយ​យ៉ាងនេះ​ ​ដើម្បី​លះបង់​ ​ដើម្បី​ឈាន​កន្លង​ ​នូវ​ពួក​ទិដ្ឋិ​និស្ស័យ​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​ចំណែកខាង​ដើម​នេះ​ផង​ ​នូវ​ពួក​ទិដ្ឋិ​និស្ស័យ​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​ចំណែកខាង​មុខ​នេះ​ផង​។​
 [​១២៩​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​ឧប​ទាន​ដ៏​មាន​អាយុ​ ​ឈរ​បក់​ព្រះមានព្រះភាគ​ ​អំពី​ខាងក្រោយ​ព្រះមានព្រះភាគ​ ​លំដាប់នោះ​ ​ព្រះ​ឧប​ទាន​ដ៏​មាន​អាយុ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុនេះ​អស្ចារ្យ​ណាស់​ ​មិន​គួរ​កើត​បាន​សោះ​ ​
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 636817260860819653
ទៅកាន់ទំព័រ៖