ព្រះត្រៃបិដក ភាគ ១៨

ព្រះមានព្រះភាគ​ត្រាស់​តប​ថា​ ​ម្នា​លភ​គ្គ​វ​គោត្រ​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​បាន​និយាយ​ពាក្យ​នុ៎ះ​ ​យ៉ាងនោះ​មែន​ ​ម្នា​លភ​គ្គ​វ​គោត្រ​ ​កាលពី​ថ្ងៃមុន​យូរថ្ងៃ​ណាស់​មក​ហើយ​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​បាន​ចូល​មករ​កត​ថា​គត​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​តថាគត​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ម្នា​លភ​គ្គ​វ​គោត្រ​ ​លុះ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​និយាយ​នឹង​តថាគត​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ខ្ញុំ​ព្រះអង្គ​សូមលា​ព្រះមានព្រះភាគ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ខ្ញុំ​ព្រះអង្គ​នឹង​លែង​នៅ​ពឹងផ្អែក​ ​នឹង​ព្រះមានព្រះភាគ​ហើយ​។​ ​ម្នា​លភ​គ្គ​វ​គោត្រ​ ​កាល​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​តថាគត​ក៏បាន​និយាយទៅ​នឹង​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​យ៉ាងនេះ​វិញ​ថា​ ​ម្នាល​សុ​នក្ខត្តៈ​ ​ចុះ​តថាគត​មានបាន​និយាយ​នឹង​អ្នក​ ​យ៉ាងនេះ​ថា​ ​នែ​សុ​នក្ខត្តៈ​ ​អ្នក​ចូរ​មក​នៅ​ពឹងផ្អែក​នឹង​តថាគត​ចុះ​ ​ដូច្នេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះអង្គ​នឹង​បាន​មាន​ព្រះបន្ទូល​យ៉ាង​នុ៎ះ​ ​នឹង​ខ្ញុំ​ព្រះអង្គ​ក៏ទេ​។​ ​តថាគត​បាន​សួរ​តទៅទៀត​ថា​ ​ចុះ​អ្នក​បាន​និយាយ​នឹង​តថាគត​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នឹង​នៅ​ពឹងផ្អែក​ ​នឹង​ព្រះមានព្រះភាគ​ដូច្នេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នឹង​បាន​ក្រាបទូល​យ៉ាង​នុ៎ះ​ ​ចំពោះ​ព្រះអង្គ​ក៏ទេ​។​ ​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636817140110303118
ទៅកាន់ទំព័រ៖