ព្រះត្រៃបិដក ភាគ ១៨

ព្រះ​ភក្ត្រ​នៃ​ព្រះមានព្រះភាគ​បាន​ឡើយ​ ​បើប្រសិន​ជា​អ​ចេ​លបា​ដិក​បុត្រ​ ​តាំងចិត្ត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មិន​លះបង់​វាចា​នោះ​ ​មិន​លះបង់​ចិត្ត​នោះ​ ​មិន​លះបង់​ទិដ្ឋិ​នោះ​ចេញ​ ​ហើយ​គប្បី​ទៅកាន់​ទី​ចំពោះ​ព្រះ​ភក្ត្រ​ព្រះសមណគោតម​ ​ក្បាល​របស់​អ​ចេ​លបា​ដិក​បុត្រ​នោះ​ ​មុខ​ជា​នឹង​ធ្លាក់ចុះ​ ​ដូច្នេះ​ផង​។​ ​ម្នាល​សុ​នក្ខត្តៈ​ ​ចំណែកខាង​តថាគត​ ​ត្រេច​ទៅ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​ក្រុង​វេសាលី​ ​លុះដល់​វេលា​បច្ឆាភត្ត​ ​តថាគត​ត្រឡប់​ពី​បិណ្ឌបាត​មក​ ​ក៏​ចូល​សំដៅ​ទៅត្រង់​អារាម​របស់​អ​ចេ​លបា​ដិក​បុត្រ​ ​ដើម្បី​នៅ​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​ម្នាល​សុ​នក្ខត្តៈ​ ​ឥឡូវនេះ​ ​អ្នក​ចង់​ប្រាប់​នូវ​រឿង​ណា​ ​អ្នក​ចូរ​ប្រាប់​នូវ​រឿង​នោះ​មក​ចុះ​។​
 [​៧​]​ ​ម្នា​លភ​គ្គ​វៈ​ ​គ្រានោះ​ឯង​ ​តថាគត​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ចីវរ​ ​ក្នុង​វេលា​ព្រឹកព្រហាម​ ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​វេសាលី​ ​លុះ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​វេសាលី​ហើយ​ ​ត្រឡប់​ពី​បិណ្ឌបាត​មកវិញ​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​ក៏​ចូល​សំដៅ​ទៅត្រង់​អារាម​ ​របស់​អ​ចេ​លបា​ដិក​បុត្រ​ ​ដើម្បី​នៅ​សម្រាក​ក្នុង​វេលា​ថ្ងៃ​។​ ​ម្នា​ក​ភ​គ្គ​វៈ​ ​លំដាប់នោះ​ឯង​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​ជា​អ្នក​ចូល​ទៅកាន់​ក្រុង​វេសាលី​ ​ដោយ​ប្រញាប់​ប្រញាល់​ ​ហើយក៏​ចូល​ទៅ​រក​ពួក​លិ​ច្ឆ​វី​ ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ប្រាកដ​ជាងគេ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​ពួក​លិ​ច្ឆ​វី​ ​ដែល
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636817147756450453
ទៅកាន់ទំព័រ៖