ព្រះត្រៃបិដក ភាគ ១៨
ជាងគេ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគនុ៎ះ ទ្រង់ពុទ្ធដំណើរទៅបិណ្ឌបាត ក្នុងក្រុងវេសាលី ព្រះអង្គត្រឡប់ពីបិណ្ឌបាតមកវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលសំដៅទៅត្រង់អារាមរបស់អចេលបាដិកបុត្រ ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ នែអ្នកមានអាយុទាំងឡាយ អ្នកទាំងឡាយ ចូរអញ្ជើញទៅ នែអ្នកមានអាយុទាំងឡាយ អ្នកទាំងឡាយ ចូរអញ្ជើញទៅ ដ្បិតឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស នៃសមណៈទាំងឡាយ មានសភាពដ៏ល្អ មុខជានឹងមានមិនខាន។ ម្នាលភគ្គវៈ លំដាប់នោះឯង ពួកសមណព្រាហ្មណ៍ ដែលមានលទ្ធិផ្សេងៗ មានកេរ្តិ៍ឈ្មោះប្រាកដជាងគេ ក៏ប្រឹក្សាគ្នាដូច្នេះថា ម្នាលគ្នាយើង បានឮថា ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស នៃសមណៈទាំងឡាយ មានសភាពដ៏ល្អ មុខជានឹងមានមិនខាន ម្នាលគ្នាយើង បើដូច្នោះ មានតែយើងទាំងឡាយ នាំគ្នាទៅមើល។ ម្នាលភគ្គវៈ លំដាប់នោះឯង ពួកលិច្ឆវី ដែលមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ និងពួកព្រាហ្មណមហាសាល និងគហបតី អ្នកសន្សំទ្រព្យ និងពួកសមណព្រាហ្មណ៍ មានលទ្ធិផ្សេងៗ សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ បាននាំគ្នាចូលទៅកាន់អារាម របស់អចេលបាដិកបុត្រ។ ម្នាលភគ្គវៈ បរិសទ្យនោះ មានប្រមាណច្រើនរយ
ID: 636817148203196005
ទៅកាន់ទំព័រ៖