ព្រះត្រៃបិដក ភាគ ១៨
ចូរនិយាយនឹងអចេលបាដិកបុត្រ យ៉ាងនេះថា នែអាវុសោបាដិកបុត្រ ចូរអ្នកត្រឡប់ទៅវិញ ព្រោះពួកស្តេចលិច្ឆវី សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ បាននាំគ្នាមកហើយ ពួកព្រាហ្មណមហាសាល ពួកគហបតី អ្នកសន្សំទ្រព្យ និងពួកសមណព្រាហ្មណ៍ មានលទ្ធិផ្សេងៗ សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ ក៏បាននាំគ្នាមកដែរ ទាំងព្រះសមណគោតមសោត ក៏នៅគង់សម្រាកព្រះអង្គ នៅវេលាថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ នែអាវុសោបាដិកបុត្រ ចំណែកអ្នក បានពោលវាចានេះ ក្នុងកណ្តាលបរិសទ្យ ក្នុងក្រុងវេសាលីថា ព្រះសមណគោតម ជាញាណវាទ យើងក៏ជាញាណវាទដែរ ចំណែកបុគ្គលជាញាណវាទ គួរសំដែងឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស មួយអន្លើដោយបុគ្គលជាញាណវាទដូចគ្នា ព្រះសមណគោតម គួរមកកាន់ទីពាក់កណ្តាលផ្លូវ ឯយើងក៏គួរទៅកាន់ទីពាក់កណ្តាលផ្លូវដែរ យើងទាំងពីរនាក់នោះ នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស ក្នុងទីដែលជួបគ្នានោះ បើព្រះសមណគោតម នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបាន១ យើងអាចនឹងធ្វើបានពីរ បើព្រះសមណគោតម នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបានពីរ យើងអាចនឹងធ្វើបាន៤ បើព្រះសមណគោតម
ID: 636817148815181009
ទៅកាន់ទំព័រ៖