ព្រះត្រៃបិដក ភាគ ១៨

បា​ដិក​បុត្រ​ ​អ្នក​ចូរ​ទៅកាន់​ទី​ពាក់កណ្តាល​ផ្លូវ​ ​ព្រះសមណគោតម​ ​ទ្រង់​ពុទ្ធដំណើរ​មកដល់​មុនគេ​ទាំងអស់​ហើយ​ ​គង់​សម្រាក​ព្រះអង្គ​នៅ​វេលា​ថ្ងៃ​ ​ក្នុង​អារាម​របស់​អ្នកមាន​អាយុ​។​ ​ម្នា​លភ​គ្គ​វៈ​ ​កាលបើ​បុរស​នោះ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​អ​ចេ​លបា​ដិក​បុត្រ​ឆ្លើយ​ថា​ ​ម្នាល​អ្នកមាន​អាយុ​ ​ខ្ញុំ​នឹង​ទៅ​ ​ម្នាល​អ្នកមាន​អាយុ​ ​ខ្ញុំ​នឹង​ទៅ​ហើយក៏​អង្គុយ​ជ្រប់​នៅត្រង់​ទីនោះ​ឯង​ ​មិន​អាច​ក្រោក​ចាក​អាសនៈ​បាន​ឡើយ​។​ ​ម្នា​លភ​គ្គ​វៈ​ ​ទើប​បុរស​នោះ​ ​និយាយ​នឹង​អ​ចេ​លបា​ដិក​បុត្រ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​បា​ដិក​បុត្រ​ ​គូថ​អ្នក​ជាប់​នៅនឹង​តាំងរបស់​អ្នក​ឬ​ ​ឬ​តាំង​ជាប់ស្អិត​នៅនឹង​គូថ​របស់​អ្នក​ ​បាន​ជា​អ្នក​គ្រាន់តែ​និយាយ​ថា​ ​ម្នាល​អ្នកមាន​អាយុ​ ​ខ្ញុំ​នឹង​ទៅ​ ​ម្នាល​អ្នកមាន​អាយុ​ ​ខ្ញុំ​នឹង​ទៅ​ ​ដូច្នេះហើយ​ ​ក៏​នៅតែ​អង្គុយ​សំកុក​ ​ត្រង់កន្លែង​នោះ​ដដែល​ ​មិន​អាច​ក្រោក​ចាក​អាសនៈ​បាន​។​ ​ម្នា​លភ​គ្គ​វៈ​ ​អ​ចេ​លបា​ដិក​បុត្រ​ ​បើទុកជា​បុរស​នោះ​និយាយ​យ៉ាងនេះ​ ​ក៏​នៅតែ​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​នឹង​ទៅ​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​នឹង​ទៅ​ ​ដូច្នេះ​ ​ហើយក៏​នៅតែ​អង្គុយ​ជ្រប់​ ​ត្រង់កន្លែង​នោះ​ដដែល​ ​មិន​អាច​ក្រោក​ចាក​អាសនៈ​បាន​ឡើយ​។​ ​ម្នា​លភ​គ្គ​វៈ​ ​កាលណា​បុរស​នោះ​ដឹង​ថា​ ​អ​ចេ​លបា​ដិក​បុត្រ​នេះ​បរាជ័យ​ហើយ​ ​នៅតែ​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​នឹង​ទៅ​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636817149326950280
ទៅកាន់ទំព័រ៖