ព្រះត្រៃបិដក ភាគ ១៨
[៨] ម្នាលភគ្គវៈ លំដាប់នោះ លិច្ឆវីមហាមាត្រម្នាក់ ក្រោកចាកអាសនៈ ហើយនិយាយនឹងបរិសទ្យនោះយ៉ាងនេះថា នែអ្នកដ៏ចំរើន បើដូច្នោះ អ្នកទាំងឡាយ ចូររង់ចាំមួយរំពេចសិន ទំរាំខ្ញុំទៅ ក្រែងជួនជាខ្ញុំអាចនាំអចេលបាដិកបុត្រ មកកាន់បរិសទ្យនេះបាន។ ម្នាលភគ្គវៈ ទើបលិច្ឆវីមហាមាត្រនោះ ចូលទៅរកអចេលបាដិកបុត្រ ក្នុងតិណ្ឌុខានុបរិព្វាជការាម លុះចូលទៅដល់ហើយ បាននិយាយនឹងអចេលបាដិកបុត្រ យ៉ាងនេះថា ម្នាលអាវុសោបាដិកបុត្រ ចូរអ្នកត្រឡប់ទៅវិញ ការដែលអ្នកត្រឡប់ទៅវិញ ប្រសើរជាង ព្រោះពួកជនដែលមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ បាននាំគ្នាទៅអស់ហើយ។ សេចក្តីបំប្រួញ។ ទាំងព្រះសមណគោតមសោត ក៏គង់សម្រាកព្រះអង្គ នៅវេលាថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ ម្នាលអាវុសោបាដិកបុត្រ ឯអ្នកក៏បាននិយាយសំដីនេះ ក្នុងកណ្តាលបរិសទ្យ ក្នុងក្រុងវេសាលីថា ព្រះសមណគោតម ជាញាណវាទ ឯយើងក៏ជាញាណវាទដែរ។បេ។ យើងអាចនឹងធ្វើឲ្យជាទ្វេគុណៗ ជាងនោះៗទៀតបាន ដូច្នេះ ម្នាលអាវុសោបាដិកបុត្រ
ID: 636817149904963341
ទៅកាន់ទំព័រ៖