ព្រះត្រៃបិដក ភាគ ១៨
តថាគតបាននិយាយទៀតថា នែសុនក្ខត្តៈ តថាគតក៏ឥតបាននិយាយនឹងអ្នកថា ម្នាលសុនក្ខត្តៈ អ្នកចូរមកនៅពឹងផ្អែក នឹងតថាគតចុះ ដូច្នេះទេ ចំណែកអ្នក ក៏មិនបាននិយាយនឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងនៅពឹងផ្អែក នឹងព្រះមានព្រះភាគ ដូច្នេះដែរ ម្នាលមោឃបុរស កាលបើហេតុយ៉ាងនេះមានហើយ អ្នកឯងជាអុក ជាទុក្ខ ពោលលាអ្នកណា ម្នាលមោឃបុរស ចូរអ្នកមើលចុះ អំពើនេះ ជាកំហុសរបស់អ្នកហើយ។
[២] សុនក្ខត្តលិច្ឆវិបុត្រ បាននិយាយនឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះមានព្រះភាគ មិនដែលបានធ្វើឥទ្ធិបាដិហារិយ៍
(១) ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស
(២) ឲ្យដល់ខ្ញុំព្រះអង្គសោះ។ តថាគតក៏បាននិយាយថា ម្នាលសុនក្ខត្តៈ ចុះតថាគត បាននិយាយនឹងអ្នកយ៉ាងនេះថា ម្នាលសុនក្ខត្តៈ ចូរអ្នកមកនៅពឹងផ្អែក នឹងតថាគតចុះ តថាគត នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស ឲ្យដល់អ្នកដូច្នេះដែរឬ។ សុនក្ខត្តលិច្ឆវិបុត្រ ក៏ឆ្លើយតបមកថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គនឹងបានមានព្រះបន្ទូលយ៉ាងនុ៎ះ នឹងខ្ញុំព្រះអង្គក៏ទេ។
(១) បាដិហារិយ៍កើតអំពីឫទ្ធិ ហៅថាឥទ្ធិបាដិហារិយ៍។ (២) សីល៥ និងសីល១០ ឈ្មោះថា ជាធម៌របស់មនុស្ស។ អដ្ឋកថា។
ID: 636817140525416861
ទៅកាន់ទំព័រ៖