ព្រះត្រៃបិដក ភាគ ១៨

គិត​គ្នា​ថា​ ​បើទុកជា​យើង​ទាំងឡាយ​ ​ចង​អ​ចេ​លបា​ដិក​បុត្រ​ ​ដោយ​ខ្សែព្រ័ត្រ​ណា​ ​ហើយ​បង្អូស​មក​ ​ដោយ​គោ​ច្រើន​នឹម​ដូច្នេះ​ ​ខ្សែព្រ័ត្រ​នោះ​នឹង​ដាច់​ ​ឬ​ខ្លួន​អ​ចេ​លបា​ដិក​បុត្រ​ឯង​ ​នឹង​ដាច់​ ​ឯ​អ​ចេ​លបា​ដិក​បុត្រ​ ​បើ​មិន​លះបង់​វាចា​នោះ​ ​មិន​គួរ​។​បេ​។​ ​ប្រសិនបើ​ ​អ​ចេ​លបា​ដិក​បុត្រ​នោះ​ ​តាំងចិត្ត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មិន​លះបង់​វាចា​នោះ​។​បេ​។​ ​ហើយ​គប្បី​ទៅកាន់​ទី​ចំពោះ​ព្រះ​ភក្ត្រ​ ​នៃ​ព្រះសមណគោតម​ ​ដូច្នេះ​ ​ក្បាល​អ​ចេ​លបា​ដិក​បុត្រ​នោះ​ ​មុខ​ជា​នឹង​ធ្លាក់ចុះ​មិនខាន​។​
 ​[​៩​]​ ​ម្នា​លភ​គ្គ​វៈ​ ​លំដាប់នោះ​ឯង​ ​ជា​លិ​យ​បព្វជិត​ ​ជា​សិស្សរបស់​ទារុ​បត្តិ​កប​ព្វ​ជិត​(​១​)​ ​ក្រោក​ចាក​អាសនៈ​ ​ហើយ​និយាយ​នឹង​បរិសទ្យ​នោះ​ ​យ៉ាងនេះ​ថា​ ​នែអ្នក​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​រង់ចាំ​មួយរំពេច​សិន​ ​ទំ​រាំ​ខ្ញុំ​ទៅ​ ​ក្រែង​ចួនជា​ខ្ញុំ​អាច​នាំ​អ​ចេ​លបា​ដិក​បុត្រ​មក​បាន​។​ ​ម្នា​លភ​គ្គ​វៈ​ ​គ្រានោះ​ឯង​ ​ជា​លិ​យ​បព្វជិត​ ​ជា​សិស្សរបស់​ ​ទារុ​បត្តិ​កប​ព្វ​ជិត​ ​បាន​ចូល​ទៅ​រក​អ​ចេ​លបា​ដិក​បុត្រ​ ​ក្នុង​តិ​ណ្ឌុ​ខានុ​បរិ​ព្វា​ជ​កា​រាម​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​នឹង​អ​ចេ​លបា​ដិក​បុត្រ​ ​យ៉ាងនេះ​ថា​ ​នែ​
​(​១​)​ ​អ្នកបួស​ប្រើប្រាស់​បាត្រ​ឈើ​។​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636817150774723088
ទៅកាន់ទំព័រ៖