ព្រះត្រៃបិដក ភាគ ១៨
អាវុសោបាដិកបុត្រ អ្នកចូរត្រឡប់ទៅវិញចុះ ការដែលអ្នកត្រឡប់ទៅវិញ ប្រសើរជាង ព្រោះពួកស្តេចលិច្ឆវី សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ បាននាំគ្នាមកហើយ។បេ។ ទាំងព្រះសមណគោតមសោត ក៏គង់សម្រាកព្រះអង្គ នៅវេលាថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ នែអាវុសោបាដិកបុត្រ ឯអ្នកសោត ក៏បាននិយាយសំដីនេះ ក្នុងកណ្តាលបរិសទ្យ ក្នុងក្រុងវេសាលីថា ព្រះសមណគោតម ជាញាណវាទ។បេ។ យើងអាចនឹងធ្វើឲ្យជាទ្វេគុណៗ ជាងនេះៗទៅទៀត នែអាវុសោបាដិកបុត្រ អ្នកចូរទៅកាន់ទីពាក់កណ្តាលផ្លូវចុះ ព្រះសមណគោតម ទ្រង់ពុទ្ធដំណើរមកដល់មុនគេទាំងអស់ហើយ គង់សម្រាកព្រះអង្គនៅវេលាថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ ម្នាលអាវុសោបាដិកបុត្រ មួយវិញទៀត ព្រះសមណគោតម បានត្រាស់ព្រះវាចានេះ ចំពោះរូបអ្នក ក្នុងកណ្តាលបរិសទ្យថា នែអាវុសោទាំងឡាយ អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនគួរ។បេ។ ប្រសិនជាអចេលបាដិកបុត្រនោះ តាំងចិត្ត យ៉ាងនេះថា អាត្មាអញ មិនលះបង់វាចានោះ។បេ។ ហើយគប្បីទៅកាន់ទីចំពោះព្រះភក្ត្រ នៃព្រះសមណគោតម ដូច្នេះ ក្បាលអចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន ប្រសិនបើពួកលិច្ឆវីដ៏មានអាយុ គិតគ្នាយ៉ាងនេះថា បើទុកជាយើងទាំងឡាយ ចងអចេលបាដិកបុត្រ ដោយខ្សែព្រ័ត្រណា ហើយ
ID: 636817151008106437
ទៅកាន់ទំព័រ៖