ព្រះត្រៃបិដក ភាគ ១៨

បង្អូស​មក​ ​ដោយ​គោ​ច្រើន​នឹម​ដូច្នេះ​ ​ខ្សែព្រ័ត្រ​ទាំងនោះ​នឹង​ដាច់​ ​ឬ​ខ្លួន​អ​ចេ​លបា​ដិក​បុត្រ​ឯង​ ​នឹង​ដាច់​ ​ឯ​អ​ចេ​លបា​ដិក​បុត្រ​ ​បើ​មិន​លះបង់​វាចា​នោះ​ ​មិន​លះបង់​ចិត្ត​នោះ​ ​មិន​លះបង់​ទិដ្ឋិ​នោះ​ចេញ​ទេ​ ​មិន​គួរ​នឹង​មកកាន់​ទី​ចំពោះមុខ​តថាគត​បាន​ឡើយ​ ​ប្រសិនបើជា​អ​ចេ​លបា​ដិក​បុត្រ​នោះ​ ​តាំងចិត្ត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មិន​លះបង់​វាចា​នោះ​។​បេ​។​ ​ហើយ​គប្បី​ទៅកាន់​ទី​ចំពោះ​ព្រះ​ភក្ត្រ​ ​នៃ​ព្រះសមណគោតម​ ​ដូច្នេះ​ ​ក្បាល​អ​ចេ​លបា​ដិក​បុត្រ​នោះ​ ​មុខ​ជា​នឹង​ធ្លាក់ចុះ​មិនខាន​ ​នែ​អាវុសោ​បា​ដិក​បុត្រ​ ​ចូរ​អ្នក​ត្រឡប់ទៅវិញ​ចុះ​ ​យើង​នឹង​ឲ្យ​ជ័យជំនះ​ដល់​អ្នក​ ​នឹង​ឲ្យ​ព្រះសមណគោតម​ចាញ់​ ​ព្រោះ​ការដែល​អ្នក​ត្រឡប់ទៅវិញ​ប៉ុណ្ណោះ​។​ ​នែ​ភ​គ្គ​វៈ​ ​កាលបើ​ជា​លិយៈ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​អ​ចេ​លបា​ដិក​បុត្រ​ ​នៅតែ​និយាយ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​នឹង​ទៅ​ ​នែ​អាវុសោ​ ​ខ្ញុំ​នឹង​ទៅ​ ​ដូច្នេះ​ ​ហើយក៏​នៅ​អង្គុយ​ជ្រប់​ ​ត្រង់កន្លែង​នោះ​ដដែល​ ​មិន​អាច​ក្រោក​ចាក​អាសនៈ​បាន​ឡើយ​។​ ​នែ​ភ​គ្គ​វៈ​ ​គ្រានោះ​ ​ជា​លិយៈ​ ​ជា​សិស្ស​នៃ​ ​ទារុ​បត្តិ​កៈ​ ​បាន​និយាយ​នឹង​អ​ចេ​លបា​ដិក​បុត្រ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​បា​ដិក​បុត្រ​ ​គូថ​អ្នក​ជាប់ស្អិត​នៅនឹង​តាំងរបស់​អ្នក​ឬ​ ​ឬ​តាំង​ជាប់ស្អិត​នៅនឹង​គូថ​របស់​អ្នក​ ​បាន​ជា​អ្នក​និយាយ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​នឹង​ទៅ​ ​នែ​អាវុសោ​ ​ខ្ញុំ​នឹង​ទៅ​ ​ដូច្នេះហើយ​ ​ក៏​នៅតែ​អង្គុយ​ជ្រប់​ ​ត្រង់​ទីនោះ​ដដែល​ ​មិន​អាច​ក្រោក​ចាក​អាសនៈ​បាន​ឡើយ​។​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636817151218658480
ទៅកាន់ទំព័រ៖