ព្រះត្រៃបិដក ភាគ ១៨
នែភគ្គវៈ អចេលបាដិកបុត្រ សូម្បីជាលិយៈស្តី ថាឲ្យយ៉ាងនេះ ក៏នៅតែនិយាយថា នែអាវុសោ ខ្ញុំនឹងទៅ នែអាវុសោ ខ្ញុំនឹងទៅ ហើយក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបានឡើយ។ នែភគ្គវៈ កាលណាជាលិយៈ ជាសិស្សទារុបត្តិកៈ បានដឹងច្បាស់ថា អចេលបាដិកបុត្រនេះ បរាជ័យហើយ ក៏នៅតែនិយាយថា នែអាវុសោ ខ្ញុំនឹងទៅ នែអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបានឡើយ ដូច្នេះហើយ ទើបនិយាយនឹងអចេលបាដិកបុត្រនោះ យ៉ាងនេះថា នែអាវុសោបាដិកបុត្រ កាលពីព្រេងនាយមក មានសីហមិគរាជមួយ មានសេចក្តីត្រិះរិះយ៉ាងនេះថា គួរតែអាត្មាអញ នៅអាស្រ័យនឹងដងព្រៃមួយ ក៏សម្រេចការដេក លុះសម្រេចការដេក ក្នុងដងព្រៃនោះហើយ ក្នុងវេលាសាយណ្ហសម័យ ត្រូវចេញពីទីដេក លុះចេញពីទីដេកហើយ ត្រូវមិតពត់កាយ លុះមិតពត់កាយហើយ ត្រូវក្រឡេកមើលទៅទិសទាំង៤ ដោយជុំវិញ លុះក្រឡេកមើលទិសទាំង៤ ដោយជុំវិញហើយ ត្រូវបន្លឺសីហនាទ៣ដង លុះបន្លឺសីហនាទ៣ដងហើយ ត្រូវចេញទៅរកចំណី អាត្មាអញនោះ ត្រូវសំឡាប់ហ្វូងម្រឹគដ៏ធំៗ ហើយ
ID: 636817151445941480
ទៅកាន់ទំព័រ៖