ព្រះត្រៃបិដក ភាគ ១៨
បរិភោគសាច់ដែលឆ្ងាញ់ៗ ហើយត្រឡប់ចូលទៅកាន់ទីដេកនោះដដែលវិញ។ គ្រានោះឯង សីហមិគរាជនោះ អាស្រ័យនឹងដងព្រៃមួយ សម្រេចការដេក លុះសម្រេចការដេក ក្នុងដងព្រៃនោះហើយ ក្នុងវេលាសាយណ្ហសម័យ ក៏ចេញពីទីដេក លុះចេញពីទីដេកហើយ មិតពត់ខ្លួន លុះមិតពត់ខ្លួនហើយ ក្រឡេកមើលទៅទិសទាំង៤ ដោយជុំវិញ លុះក្រឡេកមើលទិសទាំង៤ ដោយជុំវិញហើយ បន្លឺសីហនាទ៣ដង លុះបន្លឺសីហនាទ៣ដងហើយ ទើបចេញទៅរកចំណី សីហមិគរាជនោះ សម្លាប់ហ្វូងម្រឹគដ៏ធំៗ ហើយបរិភោគសាច់ដែលឆ្ងាញ់ៗ រួចត្រឡប់ចូលទៅកាន់ទីដេកនោះដដែលវិញ។ នែអាវុសោបាដិកបុត្រ មានចចកចាស់មួយ ស៊ីសាច់រំពា របស់សីហមិគរាជនោះឯង ហើយចំរើន (សាច់ឈាម) ធាត់ធំ មានកំឡាំងឡើង។ ម្នាលអាវុសោ លំដាប់នោះឯង ចចកចាស់នោះ មានគំនិតយ៉ាងនេះថា អញដូចម្តេច សីហមិគរាជដូចម្តេច គួរតែអញឯង អាស្រ័យនឹងដងព្រៃមួយ សម្រេចការដេក លុះសម្រេចការដេក ក្នុងដងព្រៃនោះហើយ ក្នុងវេលាសាយណ្ហសម័យ ត្រូវចេញពីទីដេក
ID: 636817151704076244
ទៅកាន់ទំព័រ៖