ព្រះត្រៃបិដក ភាគ ១៨
ជាសិស្សទារុបត្តិកៈ មិនអាចឲ្យអចេលបាដិកបុត្រ ឃ្លាតចាកអាសនៈនោះ ដោយពាក្យឧបមានេះហើយ។ ទើបនិយានឹងអចេលបាដិកបុត្រនោះ យ៉ាងនេះ ក្នុងកាលនោះថា
ចចកដើរទៅកាន់ទីស្ងាត់ បានឃើញស្រមោលខ្លួន ដែលឆ្លុះចូលទៅក្នុងទឹកសំណល់ (ក្នុងត្រពាំង) មិនបានឃើញខ្លួនច្បាស់ដរាបណា ក៏សំគាល់នូវស្រមោលនោះ ថាជាខ្លាធំដរាបនោះ ចចកនោះ បន្លឺនូវសម្រែករបស់ចចកនោះឯងថា សម្រែកចចកអាក្រក់ដូចម្តេចទៅ ចំណែកខាងសីហនាទ ដូចម្តេចទៅ។
[១១] នែអាវុសោបាដិកបុត្រ អ្នកក៏ដូច្នោះដែរ រស់នៅក្នុងសុគតាបទាន (ត្រៃសិក្ខា ជាសាសនារបស់ព្រះសុគត) បរិភោគភោជន ជាសំណល់អំពីព្រះសុគត ក៏តតាំងនឹងព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធថា បាដិកបុត្រ អាក្រក់ដូចម្តេចទៅ ការតតាំងរបស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ដូចម្តេចទៅ។ ម្នាលភគ្គវៈ កាលណា ជាលិយៈ ជាសិស្សទារុបត្តិកៈ មិនអាចឲ្យអចេលបាដិកបុត្រ ឃ្លាតចាកអាសនៈនោះបាន ដោយពាក្យឧបមានេះហើយ។ ទើបនិយានឹងអចេលបាដិកបុត្រនោះ យ៉ាងនេះថា
ID: 636817152581476428
ទៅកាន់ទំព័រ៖