ព្រះត្រៃបិដក ភាគ ១៨

ចចក​ស៊ី​កង្កែប​ទាំងឡាយ​ក្នុង​រណ្តៅ​ផង​ ​ស៊ី​កណ្តុរ​ទាំងឡាយ​ក្នុង​ទីលាន​ផង​ ​ស៊ី​សាកសព​ទាំងឡាយ​ ​ដែលគេ​ចោល​ក្នុង​ព្រៃស្មសាន​ផង​ ​បាន​ចំរើន​ធំឡើង​ក្នុង​ព្រៃធំ​ ​ជា​ព្រៃ​ស្ងាត់​ ​ក៏​សំគាល់​ខ្លួន​ថា​ ​អាត្មាអញ​ជា​មិគរាជ​ ​ចចក​នោះ​ ​ក៏​បន្លឺ​នូវ​សម្រែក​ចចក​យ៉ាងនោះ​ដដែល​ថា​ ​សម្រែក​ចចក​អាក្រក់​ដូចម្តេច​ទៅ​ ​ចំណែកខាង​សីហនាទ​ ​តើ​ដូចម្តេច​ទៅ​។​

 [​១២​]​ ​នែ​អាវុសោ​បា​ដិក​បុត្រ​ ​អ្នក​ក៏​ដូច្នោះ​ដែរ​ ​រស់នៅ​ក្នុង​សុ​គតា​បទាន​ ​(​ត្រៃសិក្ខា​ ​ជា​សាសនា​របស់​ព្រះ​សុគត​)​ ​បរិភោគភោជន​ ​ជា​សំណល់​អំពី​ព្រះ​សុគត​ ​ក៏​តតាំង​នឹង​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ថា​ ​បា​ដិក​បុត្រ​ ​អាក្រក់​ដូចម្តេច​ទៅ​ ​ការ​តតាំង​របស់​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ដូចម្តេច​ទៅ​។​ ​ម្នា​លភ​គ្គ​វៈ​ ​កាលណា​ ​ជា​លិយៈ​ ​ជា​សិស្ស​ទារុ​បត្តិ​កៈ​ ​មិន​អាច​ឲ្យ​អ​ចេ​លបា​ដិក​បុត្រ​ ​ឃ្លាតចាក​អាសនៈ​នោះ​បាន​ ​ដោយ​ពាក្យឧបមា​នេះ​ហើយ​។​ ​ទើប​ត្រឡប់​មករ​ក​បរិសទ្យ​នោះ​វិញ​ ​ហើយ​ប្រាប់​យ៉ាងនេះ​ថា​ ​អស់លោក​ដ៏​ចំរើន​ ​អ​ចេ​លបា​ដិក​បុត្រ​ ​បរាជ័យ​ហើយ​ ​គ្រាន់តែ​និយាយ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​នឹង​ទៅ​ ​នែ​អាវុសោ​ ​ខ្ញុំ​នឹង​ទៅ
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636817152916165572
ទៅកាន់ទំព័រ៖