ព្រះត្រៃបិដក ភាគ ១៨

តថាគត​ក៏​សួរ​ទៅទៀត​ថា​ ​ចុះ​អ្នក​បាន​និយាយ​នឹង​តថាគត​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នឹង​នៅ​ពឹងផ្អែក​ ​នឹង​ព្រះមានព្រះភាគ​ ​ព្រះមានព្រះភាគ​ ​នឹង​ធ្វើ​ឥទ្ធិ​បាដិហារិយ៍​ ​ជា​ធម៌​ដ៏​ប្រសើរ​ក្រៃលែង​ ​ជាង​ធម៌​របស់​មនុស្ស​ ​ឲ្យ​ដល់​ខ្ញុំ​ដូច្នេះ​ដែរ​ឬ​។​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​ក៏​ឆ្លើយតប​មក​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នឹង​បាន​និយាយ​យ៉ាងនោះ​ ​នឹង​ព្រះអង្គ​ក៏ទេ​។​ ​តថាគត​ក៏​និយាយទៅ​ទៀត​ថា​ ​ម្នាល​សុ​នក្ខត្តៈ​ ​តថាគត​ក៏​ឥត​បាន​និយាយ​នឹង​អ្នក​ថា​ ​ម្នាល​សុ​នក្ខត្តៈ​ ​អ្នក​ចូរ​មក​នៅ​ពឹងផ្អែក​ ​នឹង​តថាគត​ចុះ​ ​តថាគត​ ​នឹង​ធ្វើ​ឥទ្ធិ​បាដិហារិយ៍​ ​ជា​ធម៌​ដ៏​ប្រសើរ​ក្រៃលែង​ ​ជាង​ធម៌​របស់​មនុស្ស​ ​ឲ្យ​ដល់​អ្នក​ដូច្នេះ​ទេ​ ​ចំណែកខាង​អ្នក​ ​ក៏​មិន​និយាយ​នឹង​តថាគត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​នៅ​ពឹងផ្អែក​ ​នឹង​ព្រះមានព្រះភាគ​ ​ព្រះមានព្រះភាគ​ ​នឹង​ធ្វើ​ឥទ្ធិ​បាដិហារិយ៍​ ​ជា​ធម៌​ដ៏​ប្រសើរ​ក្រៃលែង​ ​ជាង​ធម៌​របស់​មនុស្ស​ ​ឲ្យ​ដល់​ខ្ញុំ​ព្រះអង្គ​ដូច្នេះ​ដែរ​ ​ម្នាល​មោឃបុរស​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​អ្នកឯង​ជា​អុក​ ​ជា​ទុក្ខ​ ​ពោល​លា​អ្នកណា​។​ ​ម្នាល​សុ​នក្ខត្តៈ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ថាដូចម្តេច​ ​កាលបើ​តថាគត​ធ្វើ​ឥទ្ធិ​បាដិហារិយ៍​ ​ជា​ធម៌​ដ៏​ប្រសើរ​ក្រៃលែង​ ​ជាង​ធម៌​របស់​មនុស្ស​ក្តី​ ​កាលបើ​តថាគត​មិន​ធ្វើ​ឥទ្ធិ​បាដិហារិយ៍​ ​ជា​ធម៌​ដ៏​ប្រសើរ​ក្រៃលែង​ ​ជាង​ធម៌​របស់​មនុស្ស​ក្តី​ ​ធម៌​ដែល​តថាគត​បាន​សំដែង​ហើយ​ ​ដើម្បី​ជា​ប្រយោជន៍​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636817140756790095
ទៅកាន់ទំព័រ៖