ព្រះត្រៃបិដក ភាគ ១៨

ហើយ​ ​តើមាន​ប្រការ​ដូចម្តេច​ខ្លះ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​លុះ​តថាគត​សួរ​ហើយ​ ​ក៏​រក​ឆ្លើយ​ដោះ​មិន​រួច​ ​កាលបើ​ឆ្លើយ​ដោះ​មិន​រួចហើយ​ ​ទើប​ត្រឡប់​សួរ​មក​តថាគត​វិញ​ ​លុះ​សមណព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​សួរ​តថាគត​ហើយ​ ​តថាគត​ក៏​ព្យាករ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មាន​សម័យ​ដែល​លោក​នេះ​ ​វិនាស​ទៅ​ម្តង​ៗ​ ​ដោយ​កន្លង​កាលយូរ​ទៅ​ពុំខាន​ ​កាលដែល​លោក​នេះ​វិនាស​ទៅ​ ​ពួក​សត្វ​ច្រើន​ ​ទៅ​កើត​ក្នុង​អាភស្សរ​ព្រហ្ម​ ​ពួក​សត្វ​ ​ដែល​ទៅ​កើត​ក្នុង​អាភស្សរ​ព្រហ្ម​នោះ​ ​ជា​សត្វ​កើត​ដោយ​ឈានចិត្ត​ ​មាន​បីតិ​ជា​អាហារ​ ​មាន​រស្មី​ភ្លឺ​ដោយខ្លួនឯង​ ​ត្រាច់​ទៅ​ក្នុង​អាកាស​បាន​ ​ឋិតនៅ​ក្នុង​ទី​ដ៏​ល្អ​ ​តាំងនៅ​អស់​កាលយូរ​អង្វែង​(​១​)​ ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មាន​សម័យ​ ​ដែល​លោក​នេះ​កើតឡើង​វិញ​ម្តង​ៗ​ ​ដោយ​កន្លង​កាលយូរ​ទៅ​ពុំខាន​ ​កាលដែល​ ​លោក​នេះ​កើតឡើង​ ​វិមាន​នៃ​ព្រហ្ម​ ​ដែល​សូន្យ​ស្ងាត់​គ្មាន​សត្វ​ ​ក៏​កើតឡើង​ប្រាកដ​ ​គ្រានោះ​ឯង​ ​មាន​សត្វ​ម្នាក់​ច្យុត​ចាក​ពួក​អាភស្សរ​ព្រហ្ម​ ​ព្រោះ​អស់អាយុ​ ​ឬ​អស់បុណ្យ​ ​ហើយ​ទៅ​កើត​ក្នុង​វិមាន​នៃ​ព្រហ្ម​ ​ដែល​សូន្យ​ស្ងាត់​ ​(​នោះ​)​ ​លុះ​សត្វ​នោះ​ ​
​(​១​)​ ​ក្នុង​ព្រហ្ម​ជាល​សុត្ត​វណ្ណនា​ ​មាន​សេចក្តី​ពន្យល់​ថា​ ​អស់៨កល្ប​យ៉ាងច្រើន​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636817154434612422
ទៅកាន់ទំព័រ៖