ព្រះត្រៃបិដក ភាគ ១៨
តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកចាត់ចែង
(១) លោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់ពួកភូត និងភព្យៈ
(២) សត្វទាំងនេះ សុទ្ធតែអាត្មាអញតាក់តែងហើយ។ ដំណើរនោះព្រោះហេតុអ្វី។ ព្រោះថា អាត្មាអញ មានគំនិតក្នុងកាលពីដើមមកដូច្នេះថា ធ្វើដូចម្តេចហ្ន៎ ឲ្យបានពួកសត្វឯទៀត មកកាន់អត្តភាពជាព្រហ្មនេះផង ពួកសត្វទាំងនេះ មកកាន់អត្តភាពជាព្រហ្ម ត្រូវតាមសេចក្តីប្រាថ្នា របស់អាត្មាអញដូច្នោះឯង។ ពួកសត្វទាំងឡាយណា ដែលមកកើតជាខាងក្រោយ សត្វទាំងនោះ ក៏មានសេចក្តីយល់ឃើញ យ៉ាងនេះថា ព្រហ្មដ៏ចំរើននេះ ជាមហាព្រហ្ម គ្របសង្កត់នូវសត្វឯទៀតៗបាន សត្វឯទៀតៗ មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួង ឲ្យលុះនៅក្នុងអំណាចខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកចាត់ចែងលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់ពួកភូត និងភព្យៈ យើងទាំងឡាយ គឺព្រហ្មដ៏ចំរើននេះឯងបានតាក់តែងហើយ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ព្រោះថា យើងបានឃើញព្រហ្មនេះ មកកើតក្នុងទីនេះមុន ចំណែកយើង មកកើតខាងក្រោយទេ។ ម្នាលអាវុសោ បណ្តាសត្វទាំងនោះ សត្វណា បានទៅកើតមុនគេ សត្វនោះឯង មានអាយុវែង
(១) ជាអ្នកចែករំលែកសត្វលោក ឲ្យឈ្មោះថាក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ ជាដើម។ (២) សត្វដែលប្រសូតចេញមកហើយ ហៅថា ភូត សត្វដែលនៅក្នុងស្រោមស៊ុត ឬនៅក្នុងផ្ទៃ ហៅថាភព្យៈ។
ID: 636817155230397938
ទៅកាន់ទំព័រ៖