ព្រះត្រៃបិដក ភាគ ១៨

ជាងគេ​ផង​ ​មាន​សម្បុរ​ល្អ​ជាងគេ​ផង​ ​មាន​សក្តិ​ធំជាង​គេ​ផង​។​ ​ចំណែកខាង​ពួក​សត្វ​ណា​ ​ដែល​ទៅ​កើត​ខាងក្រោយ​គេ​ ​ពួក​សត្វ​នោះ​ ​មាន​អាយុ​ ​ក៏​តិច​ជាងគេ​ផង​ ​មាន​សម្បុរ​អន់​ជាងគេ​ផង​ ​មាន​សក្តិ​តូចជាង​គេ​ផង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ហេតុ​នុ៎ះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់ថា​ ​សត្វ​ណាមួយ​ ​ច្យុត​ចាក​ពួក​ព្រហ្ម​នោះ​ ​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​លុះ​បាន​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​ហើយក៏​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​លុះ​បាន​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ហើយ​ ​ក៏​អាស្រ័យ​នូវ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​អាស្រ័យ​នូវ​ព្យាយាម​ ​ជា​គ្រឿង​តម្កល់​មាំ​ ​អាស្រ័យ​នូវ​ព្យាយាម​ ​ជា​គ្រឿង​ប្រក​បរឿយៗ​ ​អាស្រ័យ​នូវ​សេចក្តី​មិន​ធ្វេសប្រហែស​ ​អាស្រ័យ​នូវ​ការ​យកចិត្ត​ទុកដាក់​ល្អ​ ​ក៏បាន​ចេ​តោស​មា​ធិ​ ​តាម​បែប​នៃ​ចិត្ត​របស់​ព្រះ​យោគី​ ​ដែល​តាំងនៅ​ខ្ជាប់ខ្ជួន​ ​ដោយ​សមាធិ​ ​ហើយ​រលឹក​នូវ​ខន្ធ​ ​ដែល​សត្វ​អាស្រ័យ​នៅ​ហើយ​ ​ក្នុង​កាលមុន​នោះ​ ​កំណត់​ត្រឹមតែ​អត្តភាព​ជា​ព្រហ្ម​នោះ​ប៉ុណ្ណោះ​ ​មិន​អាច​រលឹក​ឃើញ​ ​នូវ​ខន្ធ​ហួស​អំពី​នោះ​បាន​ឡើយ​។​ ​សត្វ​នោះ​ឯង​ ​និយាយ​យ៉ាងនេះ​ថា​ ​ព្រហ្ម​ដ៏​ចំរើន​នេះ​ ​ជាម​ហា​ព្រហ្ម​ ​គ្រប​សង្កត់​នូវ​សត្វ​ឯ​ទៀ​តៗ​បាន​ ​សត្វ​ឯ​ទៀ​តៗ​ ​មិន​អាច​គ្រប​សង្កត់​លើ​បាន​ ​ជា​អ្នក​ឃើញ​ហេតុ​សព្វគ្រប់​ ​ជា​អ្នកធ្វើ​ជន​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636817155497753230
ទៅកាន់ទំព័រ៖