ព្រះត្រៃបិដក ភាគ ១៨

ទាំងពួង​ ​ឲ្យ​លុះ​ក្នុង​អំណាច​ខ្លួន​ ​ជា​ឥស្សរៈ​ក្នុង​លោក​ ​ជា​អ្នកសាង​លោក​ ​តាក់តែង​លោក​ ​ជាចម្បង​ជាង​សត្វលោក​ ​ជា​អ្នកចាត់ចែង​លោក​ ​ជា​អ្នកស្ទាត់ជំនាញ​ ​ជា​បិតា​របស់​ពួកភូត​ ​និង​ភព្យៈ​។​ ​ព្រហ្ម​ដ៏​ចំរើន​ណា​ ​ជា​អ្នក​តាក់តែង​នូវ​យើង​ទាំងឡាយ​ ​ព្រហ្ម​នោះ​ឯង​ ​ជា​អ្នក​ទៀតទាត់​ ​ឋិតថេរ​ ​មាន​អាយុវែង​ ​មាន​សេចក្តី​មិន​ប្រែប្រួល​ជា​ធម្មតា​ ​តែង​ឋិតនៅ​ដូចជា​សស្ស​តិ​វត្ថុ​ ​យ៉ាងនោះ​ឯង​។​ ​ចំណែកយើង​ទាំងឡាយ​ណា​ ​ដែល​ព្រហ្ម​ដ៏​ចំរើន​នោះ​បាន​តាក់តែង​ហើយ​ ​យើង​ទាំងឡាយ​នោះ​ ​ជា​អ្នក​មិន​ទៀងទាត់​ ​ឋិតថេរ​ទេ​ ​មាន​អាយុ​ខ្លី​ ​មាន​កិរិយា​ច្យុត​ជា​ធម្មតា​ ​ទើបបាន​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​។​ ​តថាគត​សួរ​សមណព្រាហ្មណ៍​ទាំងនោះ​ថា​ ​ម្នាល​អ្នកមាន​អាយុ​ដ៏​ចំរើន​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​បញ្ញត្ត​ ​នូវ​ច្បាប់​ទំ​លាប់​ ​ជា​អាចរិយវាទ​ ​ដែល​ព្រះឥសូរ​តាក់តែង​ហើយ​ ​ព្រះព្រហ្ម​តាក់តែង​ហើយ​ ​មាន​ប្រការ​យ៉ាងនេះ​ឬ​។​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​បាន​ឆ្លើយតប​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​គោតម​ ​ព្រះ​គោតម​មាន​អាយុ​ពោល​យ៉ាងណា​ ​យើង​ទាំងឡាយ​ ​ក៏បាន​ឮ​មក​យ៉ាងនោះ​ដែរ​។​ ​ម្នា​លភ​គ្គ​វៈ​ ​តថាគត​ ​ដឹង​ច្បាស់​នូវ​ច្បាប់​ទំ​លាប់​ផង​។​ ​សេចក្តី​បំប្រួញ​។​ ​កាលដែល​តថាគត​ ​បានដឹង​ច្បាស់​នូវ​សេចក្តី​រលត់​ ​នៃ​កិលេស​ហើយ​ ​ក៏​មិនដល់​នូវ​សេចក្តី​វិនាស​ឡើយ​។
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636817155732216640
ទៅកាន់ទំព័រ៖