ព្រះត្រៃបិដក ភាគ ១៨
ឲ្យអស់ទៅនៃទុក្ខណា ធម៌នោះ តែងដឹកនាំបុគ្គលអ្នកធ្វើតាម ឲ្យអស់ទៅនៃទុក្ខនោះ ដោយប្រពៃ។ សុនក្ខត្តៈលិច្ឆវិបុត្រ ឆ្លើយតបថា បពិត្រព្រះអង្គដ៏ចំរើន កាលបើព្រះអង្គធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សក្តី កាលបើព្រះអង្គមិនធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សក្តី ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដើម្បីប្រយោជន៍ ឲ្យអស់ទៅនៃទុក្ខណា ធម៌នោះ តែងដឹកនាំបុគ្គលអ្នកធ្វើតាម ឲ្យអស់ទៅនៃទុក្ខនោះ ដោយប្រពៃ។ តថាគតនិយាយថា ម្នាលសុនក្ខត្តៈ កាលបើតថាគតធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សក្តី កាលបើតថាគតមិនធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សក្តី ធម៌ដែលតថាគតបានសំដែងហើយ ដើម្បីឲ្យអស់ទៅនៃទុក្ខណា ធម៌នោះ តែងដឹកនាំបុគ្គលអ្នកធ្វើតាម ឲ្យអស់ទៅនៃទុក្ខនោះ ដោយប្រពៃ។ ម្នាលសុនក្ខត្តៈ កាលបើធម៌ដែលតថាគតបានសំដែងហើយនោះ ប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទៅនៃទុក្ខដោយប្រពៃ យ៉ាងនេះហើយ នឹងចាំបាច់ធ្វើឥទ្ធិបាដិហារិយ៍ ដែលជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សធ្វើអ្វី ម្នាលមោឃបុរស អ្នកចូរមើលចុះ អំពើនេះជាកំហុសរបស់អ្នក។
ID: 636817140970942344
ទៅកាន់ទំព័រ៖