ព្រះត្រៃបិដក ភាគ ១៨

 [​១៥​]​ ​ម្នា​លភ​គ្គ​វៈ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​បញ្ញត្ត​នូវ​ច្បាប់​ទំ​លាប់​ ​ជា​អាចរិយវាទ​ ​មាន​ទេវតា​ឈ្មោះ​ ​មនោ​បទោសិ​កា​ ​ជា​មូល​ ​(​អ្នក​វិនាស​ខ្លួន​ព្រោះ​ចិត្ត​)​ ​តថាគត​ ​បាន​ចូល​ទៅ​រក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ហើយ​សួរ​យ៉ាងនេះ​ថា​ ​នែអ្នក​មាន​អាយុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​បញ្ញត្ត​នូវ​ច្បាប់​ទំ​លាប់​ ​ជា​អាចរិយវាទ​ ​មាន​ទេវតា​ឈ្មោះ​មនោ​បទោសិ​កា​ជា​មូល​ ​ពិតមែន​ឬ​។​ ​ឯស​មណ​ព្រាហ្មណ៍​ទាំងនោះ​ ​លុះ​តថាគត​សួរ​យ៉ាងនេះ​ហើយ​ ​ក៏​ប្តេជ្ញា​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ដូច្នេះ​ ​ទើប​តថាគត​ ​សួរ​សមណព្រាហ្មណ៍​ទាំងនោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​នែអ្នក​មាន​អាយុ​ទាំងឡាយ​ ​ចុះ​អ្នក​ទាំងឡាយ​ ​បញ្ញត្ត​នូវ​ច្បាប់​ទំ​លាប់​ ​ជា​អាចរិយវាទ​ ​មាន​ទេវតា​ឈ្មោះ​ ​មនោ​បទោសិ​កា​ ​ជា​មូល​ ​តើមាន​ប្រការ​ដូចម្តេច​ខ្លះ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​លុះ​តថាគត​សួរ​ហើយ​ ​ក៏​ឆ្លើយ​ដោះ​មិន​រួច​ ​កាលបើ​ឆ្លើយ​មិន​រួច​ ​ក៏​ត្រឡប់​សួរ​មក​តថាគត​វិញ​ ​លុះ​សមណព្រាហ្មណ៍​ទាំងនោះ​ ​សួរ​មក​តថាគត​ ​តថាគត​ក៏​ព្យាករ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មាន​ពួក​ទេវតា​ ​ឈ្មោះ​ ​មនោ​បទោសិ​កា​ ​ពួក​ទេវតា​ទាំងនោះ​ ​សំ​ឡក់​រិះគន់​គ្នា​ ​នឹងគ្នា​ហួស​វេលា​ ​កាល​ទេវតា​ទាំងនោះ​ ​សំ​ឡក់​រិះគន់​គ្នានឹងគ្នា​ ​ហួស​វេលា​ហើយ​ ​ក៏​ធ្វើ​ចិត្ត​ឲ្យ​ប្រទូស្ត​ ​ដល់គ្នា​នឹងគ្នា​ទៀត​ ​ទេវតា​ទាំងនោះ​ ​លុះ​មានចិត្ត​ប្រទូស្ត​ ​ដល់គ្នា​នឹងគ្នា​ហើយ​ ​ក៏​លំបាក​កាយ
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636817157720050338
ទៅកាន់ទំព័រ៖