ព្រះត្រៃបិដក ភាគ ១៨
លំបាកចិត្ត ទេវតាទាំងនោះ ក៏ច្យុតចាកកាយនោះមក ម្នាលអាវុសោ ហេតុនោះ តែងមានប្រាកដ ត្រង់ថា សត្វណាមួយ ច្យុតចាកកាយនោះ ហើយមកកាន់អត្តភាពជាមនុស្សនេះ លុះបានមកកាន់អត្តភាពជាមនុស្សហើយ ក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះបានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសហើយ ក៏អាស្រ័យនូវព្យាយាម ជាគ្រឿងដុតកំដៅ(កិលេស)។បេ។ ក៏បាននូវចេតោសមាធិ តាមបែបនៃចិត្តរបស់ព្រះយោគី ដែលតាំងនៅខ្ជាប់ខ្ជួន ដោយសមាធិ ក៏រលឹកឃើញនូវខន្ធ ដែលសត្វអាស្រ័យនៅហើយ ក្នុងកាលមុននោះ កំណត់ត្រឹមតែអត្តភាពជាព្រហ្មនោះប៉ុណ្ណោះ មិនអាចរលឹកឃើញ នូវខន្ធហួសពីនោះទៅទៀតបានឡើយ។ សត្វនោះ បាននិយាយយ៉ាងនេះថា ពួកទេវតាដ៏ចំរើនណា ដែលមិនមែនឈ្មោះថា មនោបទោសិកាទេ ទេវតាទាំងនោះ មិនសំឡក់រិះគន់គ្នានឹងគ្នា ហួសវេលា ហើយក៏មិនបានធ្វើចិត្តឲ្យប្រទូស្ត ដល់គ្នានឹងគ្នា ទេវតាទាំងនោះ លុះមានចិត្តមិនបានប្រទូស្តហើយ ក៏មិនលំបាកកាយ មិនលំបាកចិត្ត ទេវតាទាំងនោះ ក៏មិនច្យុតចាកកាយនោះឡើយ ជាទេវតាទៀងទាត់ឋិតថេរ មានអាយុវែង មានសេចក្តីមិនប្រែប្រួលជាធម្មតា តែងតាំងនៅដូចជាសស្សតិវត្ថុ។
ID: 636817157953663700
ទៅកាន់ទំព័រ៖