ព្រះត្រៃបិដក ភាគ ១៨
[១៦] ម្នាលភគ្គវៈ មានសមណព្រាហ្មណ៍ពួកមួយ បញ្ញត្តច្បាប់ទំលាប់ ជាអាចរិយវាទ ដែលកើតឡើងដោយមិនអាស្រ័យហេតុ តថាគត ចូលទៅរកសមណព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា នែអ្នកមានអាយុទាំងឡាយ ឮថា អ្នកទាំងឡាយ បញ្ញត្តច្បាប់ទំលាប់ ជាអាចរិយវាទ ដែលកើតឡើង ដោយមិនអាស្រ័យហេតុ ពិតមែនឬ។ ឯសមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ប្តេជ្ញាថា ព្រះករុណាព្រះអង្គ ដូច្នេះ ហើយទើបតថាគត សួរយ៉ាងនេះទៅសមណព្រាហ្មណ៍ទាំងនោះទៀតថា នែអ្នកមានអាយុទាំងឡាយ ចុះអ្នកទាំងឡាយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ ដែលកើតឡើង ដោយមិនអាស្រ័យហេតុ តើមានប្រការដូចម្តេចខ្លះ។ ឯសមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរហើយ ក៏ឆ្លើយដោះមិនរួច កាលបើឆ្លើយដោះមិនរួចហើយ ក៏ត្រឡប់សួរមកតថាគតវិញ លុះសមណព្រាហ្មណ៍ទាំងនោះសួរ តថាគតក៏ព្យាករថា ម្នាលអាវុសោទាំងឡាយ មានទេវតា ឈ្មោះអសញ្ញីសត្វ គឺសត្វមិនមានសញ្ញា ទេវតាទាំងនោះ លុះមានសញ្ញាកើតឡើងហើយ ក៏ច្យុតចាកកាយនោះ។ ម្នាលអាវុសោទាំងឡាយ ហេតុនោះ តែងមានប្រាកដ ត្រង់ថា សត្វណាមួយ ច្យុតចាកកាយនោះ ហើយមកកាន់អត្តភាពជាមនុស្សនេះ លុះបានមកកាន់អត្តភាពជាមនុស្ស
ID: 636817158456042434
ទៅកាន់ទំព័រ៖