ព្រះត្រៃបិដក ភាគ ១៨
នេះហើយ ក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះបានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសហើយ អាស្រ័យនូវព្យាយាម ជាគ្រឿងដុតកំដៅ(កិលេស) អាស្រ័យនូវព្យាយាម ជាគ្រឿងតម្កល់មាំ។បេ។ ក៏បាននូវចេតោសមាធិ តាមបែបនៃចិត្តរបស់យោគី ដែលតាំងនៅខ្ជាប់ខ្ជួន ដោយសមាធិ ហើយក៏រលឹកឃើញត្រឹមកំណត់កាល ដែលមានសញ្ញាកើតឡើងហើយនោះ មិនអាចរលឹកឃើញ ឲ្យហួសពីនោះបានឡើយ។ សត្វនោះ ក៏និយាយយ៉ាងនេះថា ខ្លួន និងលោកកើតឡើង ដោយមិនអាស្រ័យហេតុ ការពោលដូច្នេះ តើព្រោះហេតុអ្វី ព្រោះថា អាត្មាអញ ក្នុងកាលមុននោះ ក៏មិនបានកើតជាសត្វអ្វីទេ កើតតែក្នុងកាលឥឡូវនេះឯង តទៅមុខទៀត ក៏មិនបានកើតដែរ ត្រឡប់ទៅជាស្ងប់រម្ងាប់។ តថាគត សួរសមណព្រាហ្មណ៍ទាំងនោះថា នែអ្នកមានអាយុទាំងឡាយ ចុះអ្នកទាំងឡាយ បញ្ញត្តច្បាប់ទំលាប់ ជាអាចរិយវាទ ដែលកើតឡើង ដោយមិនអាស្រ័យហេតុ មានប្រការយ៉ាងនេះឬ។ សមណព្រាហ្មណ៍ទាំងនោះ បានឆ្លើយតបយ៉ាងនេះថា នែអាវុសោគោតម ព្រះគោតមមានអាយុ ពោលយ៉ាងណា យើងទាំងឡាយ
ID: 636817158677775117
ទៅកាន់ទំព័រ៖