ព្រះត្រៃបិដក ភាគ ១៨
ភគ្គវគោត្របរិព្វាជក ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន សមណព្រាហ្មណ៍ទាំងឡាយណា ដុតកំដៅព្រះមានព្រះភាគ និងពួកភិក្ខុថា ជាអ្នកមានសេចក្តីសំគាល់ខុស សមណព្រាហ្មណ៍ទាំងឡាយនោះ ជាបុគ្គលមានសេចក្តីសំគាល់ខុសវិញទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាបុគ្គលជ្រះថ្លា ចំពោះព្រះមានព្រះភាគ ដោយប្រការដូច្នេះ ដ្បិតព្រះមានព្រះភាគ អាចសំដែងធម៌ប្រោសខ្ញុំព្រះអង្គ ដោយអាការដែលធ្វើខ្ញុំព្រះអង្គ ឲ្យបានដល់នូវសុភវិមោក្ខបាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភគ្គវៈ ការដែលអ្នកមានសេចក្តីយល់ឃើញផ្សេង មានសេចក្តីគាប់ចិត្តផ្សេង មានសេចក្តីពេញចិត្តផ្សេង មានសេចក្តីព្យាយាមក្នុងទីដទៃ មានអាចរិយវាទក្នុងទីដទៃ កម្រនឹងបានដល់សុភវិមោក្ខនុ៎ះក្រៃពេក ម្នាលភគ្គវៈ ណ្ហើយចុះ សេចក្តីជ្រះថ្លារបស់អ្នក ចំពោះតថាគត ចូរអ្នកពេញចិត្តរក្សាតែសេចក្តីជ្រះថ្លានោះឲ្យល្អចុះ។ ភគ្គវគោត្របរិព្វាជក ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន បើខ្ញុំព្រះអង្គ មានសេចក្តីយល់ឃើញផ្សេង មានសេចក្តីគាប់ចិត្តផ្សេង មានសេចក្តីពេញចិត្តផ្សេង មានសេចក្តីព្យាយាមផ្សេង ក្នុងទីដទៃ មានអាចរិយវាទក្នុងទីដទៃ
ID: 636817159198604907
ទៅកាន់ទំព័រ៖