ព្រះត្រៃបិដក ភាគ ១៨

កម្រ​នឹង​បាន​ដល់​សុភ​វិមោក្ខ​នុ៎ះ​ពេក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​ជ្រះថ្លា​ណា​ ​របស់ខ្ញុំ​ព្រះអង្គ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ប្រុង​រក្សា​តែ​សេចក្តី​ជ្រះថ្លា​នោះ​ឯង​ឲ្យ​ប្រពៃ​។​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​សំដែង​សេចក្តី​នេះ​ចប់ហើយ​។​ ​ភ​គ្គ​វ​គោ​ត្រ​បរិ​ព្វា​ជ​ក​ ​ក៏​មានចិត្ត​រីករាយ​ ​ត្រេកអរ​នឹង​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​បា​ដិក​សូត្រ​ ​ទី១​។​

ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636817159454889565
ទៅកាន់ទំព័រ៖