ព្រះត្រៃបិដក ភាគ ១៨

ឧទុម្ពរិ​ក​សូត្រ​ ​ទី២​


 [​១៨​]​ ​ខ្ញុះ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​លើ​ភ្នំ​គិជ្ឈកូដ​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​ក៏​សម័យ​នោះ​ឯង​ ​បរិ​ព្វា​ជ​ក​ ​ឈ្មោះ​និគ្រោធ​ ​នៅ​អាស្រ័យ​ក្នុង​បរិ​ព្វា​ជ​កា​រាម​ ​ជា​របស់​នាងទេវី​ឈ្មោះ​ ​ឧទុម្ពរិ​កា​ ​ជាមួយ​នឹង​បរិ​ព្វា​ជ​ក​បរិសទ្យ​ជាច្រើន​ ​ប្រមាណ៣០០០នាក់​។​ ​គ្រានោះ​ឯង​ ​គហបតី​ឈ្មោះ​សន្ធាន​ ​បាន​ចេញ​អំពី​ក្រុង​រាជគ្រឹះ​ ​ដើម្បី​គាល់​ព្រះមានព្រះភាគ​ ​ក្នុង​វេលា​ថ្ងៃជ្រេ​ពី​ត្រង់​។​ ​គ្រានោះ​ ​សន្ធាន​គហបតី​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​កាល​នេះ​ ​ជា​កាលមិនគួរ​នឹង​ទៅ​គាល់​ព្រះមានព្រះភាគ​នៅឡើយ​ ​(​ព្រោះថា​)​ ​ព្រះមានព្រះភាគ​ ​ទ្រង់​កំពុង​សម្ងំ​នៅ​(​១​)​ ​ទាំង​មិនមែន​ជាស​ម័យ​ ​ដើម្បី​ជួប​ភិក្ខុ​ទាំងឡាយ​ ​ដែល​ជា​អ្នក​ចម្រើន​ចិត្ត​(​២​)​ ​ព្រោះ​ពួក​ភិក្ខុ​ជា​អ្នក​ចម្រើន​ចិត្ត​ ​ក៏​កំពុង​នៅ​សម្ងំ​ដែរ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ចូល​ទៅ​រក​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​ឯ​បរិ​ព្វា​ជ​កា​រាម​ ​របស់​ព្រះ​នាង​ឧទុម្ពរិ​កា​ទេវី​ ​(​សិន​ចុះ​)​។​ ​ទើប​សន្ធាន​គហបតី​ ​ចូល​ទៅ​រក​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​ឯ​បរិ​ព្វា​ជ​កា​រាម​ ​របស់​ព្រះ​នាង​ឧទុម្ពរិ​កា​ទេវី​។
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សំដៅ​ដល់​ការ​ស្ងប់​នៅក្នុង​ឈាន​។​ ​(​២​)​ ​សំដៅ​ដល់​ការដែល​ធ្វើឲ្យ​ពេញចិត្ត​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636817159891274525
ទៅកាន់ទំព័រ៖