ព្រះត្រៃបិដក ភាគ ១៨
ឈ្មោះសន្ធានគហបតិ កំពុងដើរមក មួយទៀត ពួកគ្រហស្ថ ជាសាវ័ករបស់ព្រះសមណគោតម ជាមនុស្សមានសំលៀកបំពាក់ស នៅអាស្រ័យក្នុងក្រុងរាជគ្រឹះ សន្ធានគហបតិនេះ ក៏ជាសាវ័ក១ ក្នុងពួកសាវ័កទាំងនោះដែរ ពួកលោកមានអាយុ សុទ្ធតែត្រូវការមនុស្សមានសំឡេងតិច សរសើរតែមនុស្សមានសំឡេងតិចៗ ធ្វើម្តេចឲ្យគេដឹងនូវបរិសទ្យ ដែលមានសំឡេងតិច ហើយសំគាល់នូវទី ដែលគេត្រូវចូលមករក។ កាលបើនិគ្រោធបរិព្វាជកនិយាយយ៉ាងនេះហើយ ពួកបរិព្វាជកទាំងនោះ ក៏នាំគ្នាស្ងៀម។
[២០] លំដាប់នោះ សន្ធានគហបតិ បានចូលទៅរកនិគ្រោធបរិព្វាជក លុះចូលទៅដល់ហើយ ក៏បានរាក់ទាក់ជាមួយនឹងនិគ្រោធបរិព្វាជក បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសន្ធានគហបតិ អង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយពាក្យនេះ ទៅនឹងនិគ្រោធបរិព្វាជកថា លោកដ៏ចំរើនទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយនេះ ជួបជុំសមាគមគ្នាហើយ តែងមានសំឡេងហ៊ោ សំឡេងខ្លាំង ប្រកបតិរច្ឆានកថាច្រើន គឺនិយាយពីស្តេច
ID: 636817160383412674
ទៅកាន់ទំព័រ៖