ព្រះត្រៃបិដក ភាគ ១៨
និយាយពីចោរ។បេ។ និយាយពីសេចក្តីចំរើន និងសេចក្តីសាបសូន្យ ដែលជាហេតុឥតប្រយោជន៍ ថាដូច្នេះខ្លះ ដូច្នោះខ្លះ ឯព្រះមានព្រះភាគ ព្រះអង្គនោះ ដោយឡែក គឺទ្រង់សេពសេនាសនៈដ៏ស្ងាត់ តាំងនៅក្នុងព្រៃស្រោង ជាសេនាសនៈមានសំឡេងសន្ធឹកគឹកកងតិច ប្រាសចាកពាក្យសំដីរបស់អ្នកផង សមគួរដល់ការស្ងប់ស្ងាត់របស់មនុស្ស គួរដល់ការលាក់ខ្លួន ពួនអាត្មាបាន។ កាលបើសន្ធានគហបតិ និយាយយ៉ាងនេះហើយ និគ្រោធបរិព្វាជក ក៏និយាយពាក្យនេះ ទៅនឹងសន្ធានគហបតិថា នែគហបតិ ដូចជាយើងរិះគន់ អ្នកឯងត្រូវដឹងថា ព្រះសមណគោតម ចរចាជាមួយនឹងអ្នកណាបាន ប្រទះសាកច្ឆាជាមួយនឹងអ្នកណា ល្បងនូវភាពវាងវៃ ដោយប្រាជ្ញាជាមួយនឹងអ្នកណា (ដូចម្តេចបាន) ព្រោះប្រាជ្ញារបស់ព្រះសមណគោតម បាត់វិនាសក្នុងផ្ទះស្ងាត់អស់ទៅហើយ ព្រះសមណគោតម ជាបុគ្គលមិនហ៊ានចុះកាន់បរិសទ្យ មិនអាចធ្វើការចរចានឹងអ្នកដទៃបានទេ បានជាលោកតែងអាស្រ័យនៅតែក្នុងសេនាសនៈដ៏ស្ងាត់ប៉ុណ្ណោះ ដូចមេគោខ្វាក់ភ្នែកម្ខាង តែងត្រាច់ទៅតែក្នុងទីជុំវិញ គប់រកតែទីស្ងាត់ប៉ុណ្ណោះ
(១) ដូចម្តេចមិញ ប្រាជ្ញារបស់ព្រះសមណគោតម
(១) អដ្ឋកថា ថា មេគោខ្វាក់ម្ខាង ចូលចិត្តរកស៊ីខាងៗព្រៃ ព្រោះខ្លាចក្រែងស្លឹកឈើ មែកឈើ ឬបន្លា ប៉ះលើ មិនហ៊ាននៅក្នុងហ្វូង ព្រោះខ្លាចក្រែងប៉ះស្នែង ប៉ះត្រចៀក ឬកន្ទុយពួកគោដូចគ្នា។
ID: 636817160710631389
ទៅកាន់ទំព័រ៖