ព្រះត្រៃបិដក ភាគ ១៨

ក៏​វិនាស​បាត់​ទៅ​ ​ក្នុង​ផ្ទះ​ស្ងាត់​ហើយ​ ​ព្រះសមណគោតម​ ​មិន​ហ៊ាន​ចូល​មកកាន់​បរិសទ្យ​ ​មិន​គួរ​នឹង​និយាយសំណេះសំណាល​បានទេ​ ​លោក​តែង​អាស្រ័យ​នៅតែ​ក្នុង​សេនាសនៈ​ដ៏​ស្ងាត់​ ​ដូច្នោះឯង​ ​នែអ្នក​គហបតិ​ ​ល្បងមើល​ចុះ​ ​បើ​ព្រះសមណគោតម​គប្បី​មករ​ក​បរិសទ្យ​នេះ​ ​ពួក​យើង​គួរ​សាកសួរ​លោក​មួយ​ប្រស្នា​ល្បងមើល​ដែរ​ ​ពួក​យើង​ត្រូវ​ចាប់​បង្វិល​ព្រះ​សមណ​គោម​ត​នោះ​ ​ឲ្យ​ដូចជា​គេ​ចាប់​បង្វិល​ឆ្នាំង​ទទេ​ ​(​មិនខាន​)​។​
 [​២១​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ពាក្យឆ្លើយ​ឆ្លង​នេះ​ ​របស់​សន្ធាន​គហបតិ​ ​និង​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​ដោយ​សោត​ធាតុ​ ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​នូវ​សោត​ធាតុ​របស់​មនុស្សសាមញ្ញ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ស្តេច​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​ ​ហើយ​ចូល​ទៅ​ឯ​មោរ​និវាប​ស្ថាន​ ​(​កន្លែង​សម្រាប់​ឲ្យ​ចំណី​ដល់​សត្វ​ក្ងោក​)​ ​ក្បែរ​ឆ្នេរ​ស្រះ​ ​ឈ្មោះ​សុ​មា​គ​ធា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ទ្រង់​ចង្ក្រម​ក្នុង​ទីវាល​ ​ទៀប​មោរ​និវាប​ស្ថាន​ ​ក្បែរ​ឆ្នេរ​ស្រះ​ឈ្មោះ​សុ​មា​គ​ធា​។​ ​លុះ​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​បានឃើញ​ព្រះមានព្រះភាគ​ ​ទ្រង់​ចង្ក្រម​ក្នុង​ទីវាល​ ​ជិត​មោរ​និវាប​ស្ថាន​ ​ទៀប​ឆ្នេរ​ស្រះ​សុ​មា​គ​ធា​ហើយ​ ​ក៏​បញ្ឈប់​បរិសទ្យ​របស់​ខ្លួន​ថា​ ​សូមអ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​មាន​សំ​ឡេង​តិច​ៗ​ ​សូមអ្នក​ទាំងឡាយ​ ​កុំ​ជជែកគ្នា​ឡើយ​ ​នេះ​ព្រះសមណគោតម​ ​កំពុង​ចង្ក្រម​ក្នុង​ទីវាល​ ​ជិត​មោរ​និវាប​ស្ថាន​ ​ក្បែរ​ឆ្នេរ​ស្រះ​សុ​មា​គ​ធា​ ​
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636817160968666148
ទៅកាន់ទំព័រ៖