ព្រះត្រៃបិដក ភាគ ១៨
ដ្បិតលោកដ៏មានអាយុនោះ ត្រូវការតែបុគ្គលមានសំឡេងតិចៗ សរសើរតែមនុស្សមានសំឡេងតិចៗ ធ្វើដូចម្តេចឲ្យលោកជ្រាបថា បរិសទ្យ មានសំឡេងតិច ហើយគប្បីសំគាល់នូវកិច្ចដែលលោកគួរចូលមករក (យើង) បើព្រះសមណគោតម គប្បីមករកបរិសទ្យនេះ (មែន) ពួកយើងត្រូវសួរប្រស្នានេះនឹងលោកថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ទូន្មានពួកសាវ័ក ដោយធម៌ណា ពួកសាវ័ក ដែលព្រះមានព្រះភាគ ទ្រង់ទូន្មានដោយធម៌ណាហើយ ដល់នូវសេចក្តីត្រេកអរ បានបំពេញអរិយមគ្គ ជាព្រហ្មចរិយធម៌ដើម ជាធម៌ឲ្យកើតនិស្ស័យដ៏ឧត្តម ធម៌របស់ព្រះមានព្រះភាគនោះ តើឈ្មោះដូចម្តេច។ កាលបើនិគ្រោធបរិព្វាជក និយាយយ៉ាងនេះហើយ បរិព្វាជកទាំងនោះ ក៏នាំគ្នានៅស្ងៀម។
[២២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរចូលទៅ ត្រង់កន្លែងដែលនិគ្រោធបរិព្វាជកនៅ។ ទើបនិគ្រោធបរិព្វាជក ក្រាបទូលសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គស្តេចមកប្រពៃហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គបានធ្វើបរិយាយនេះ ដើម្បីមកក្នុងទីនេះយូរយាណាស់ហើយ សូមព្រះអង្គ ស្តេចគង់ចុះ បពិត្រព្រះ
ID: 636817161239471637
ទៅកាន់ទំព័រ៖