ព្រះត្រៃបិដក ភាគ ១៨

អង្គ​ដ៏​ចំរើន​ ​នេះ​សេនាសនៈ​ ​ដែល​ខ្ញុំ​ព្រះអង្គ​ ​បាន​ក្រាល​ទុក​ស្រេចហើយ​។​ ​ព្រះមានព្រះភាគ​ ​ស្តេច​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ទុក​ស្រេចហើយ​។​ ​ចំណែក​ឯ​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​ក៏​កាន់​យក​អាសនៈ​ទាប​មួយ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​សួរ​សេចក្តី​នេះ​ ​នឹង​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​ដែល​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​យ៉ាងនេះ​ថា​ ​ម្នាល​និគ្រោធ​ ​អម្បាញ់មិញ​នេះ​ ​អ្នក​អង្គុយ​ប្រជុំ​គ្នា​ ​និយាយ​រឿង​អ្វី​ ​សំដី​ដូចម្តេច​ ​ដែល​ពួក​អ្នក​ឈប់បង្អង់​ទាំង​ពាក់កណ្តាល​។​ ​កាលបើ​ព្រះមានព្រះភាគ​ ​ត្រាស់​សួរ​យ៉ាងនេះ​ហើយ​ ​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​ក្រាបទូល​សេចក្តី​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​ក្នុង​ទីនេះ​ ​បានឃើញ​ព្រះមានព្រះភាគ​ ​ស្តេច​កំពុង​ចង្ក្រម​ ​ក្នុង​ទីវាល​ ​ទៀប​មោរ​និវាប​ស្ថាន​ ​ក្បែរ​ឆ្នេរ​ស្រះ​សុ​មា​គ​ធា​ ​លុះ​ឃើញ​ហើយ​ ​បាន​នាំគ្នា​និយាយ​យ៉ាងនេះ​ថា​ ​បើ​ព្រះសមណគោតម​ ​គប្បី​មករ​ក​បរិសទ្យ​នេះ​ ​(​មែន​)​ ​ពួក​យើង​ ​ត្រូវ​សួរ​ប្រស្នា​នេះ​ ​ចំពោះ​ព្រះអង្គ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទូន្មាន​ពួក​សាវ័ក​ ​ដោយ​ធម៌​ណា​ ​ពួក​សាវ័ក​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ទូន្មាន​ដោយ​ធម៌​ណា​ហើយ​ ​ដល់​នូវ​សេចក្តី​ត្រេកអរ​ ​បាន​បំពេញ​អរិយមគ្គ​ ​ព្រហ្មចរិយ​ធម៌​ដើម​ ​ដែល​ឲ្យ​កើត​និស្ស័យ​ដ៏​ឧត្តម​ ​ធម៌​របស់​ព្រះមានព្រះភាគ​នោះ​ ​តើ​ឈ្មោះ​ដូចម្តេច​។​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636817161470324841
ទៅកាន់ទំព័រ៖