ព្រះត្រៃបិដក ភាគ ១៨
មិនទទួលភិក្ខា ដែលគេកន្លងកំណាត់ឈើនាំមក មិនទទួលភិក្ខា របស់មនុស្សកំពុងបរិភោគពីរនាក់ មិនទទួលភិក្ខារបស់ស្ត្រីមានគភ៌ មិនទទួលភិក្ខារបស់ស្រ្តីកំពុងបំបៅកូន មិនទទួលភិក្ខារបស់ស្ត្រីដែលកំពុងស្ទាបអង្អែលបុរស មិនទទួលភិក្ខារបស់បុគ្គលដែលមានគេដឹកនាំឲ្យធ្វើ មិនទទួលភិក្ខា ក្នុងទីដែលមានឆ្កែនៅចាំ មិនទទួលភិក្ខា ក្នុងទីដែលរុយកំពុងរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកថ្នាំត្រាំ។ អចេលកៈនោះ ទទួលភិក្ខា ចំពោះតែក្នុងផ្ទះ១ ឬញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយ១ពំនូតខ្លះ ទទួលភិក្ខា ចំពោះតែក្នុងផ្ទះ២ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយ២ពំនូតខ្លះ ទទួលភិក្ខា ចំពោះតែក្នុងផ្ទះ៧ ឬញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ចំពោះតែដុំបាយ៧ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភាជន៍១ខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភាជន៍២ខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភាជន៍៧ខ្លះ បរិភោគអាហាររំលង១ថ្ងៃខ្លះ បរិភោគអាហាររំលង២ថ្ងៃខ្លះ បរិភោគអាហាររំលង៧ថ្ងៃខ្លះ អចេលកៈនោះ ប្រកបនូវព្យាយាម ក្នុងភត្តភោជនដោយការផ្លាស់ប្តូរគ្នាកន្លះខែយ៉ាងនេះ ដូច្នេះ។ អចេលកៈនោះ បរិភោគតែអន្លក់ស្រស់ខ្លះ បរិភោគតែស្រងែខ្លះ
ID: 636817162430619767
ទៅកាន់ទំព័រ៖