ព្រះត្រៃបិដក ភាគ ១៨
កាលបើហេតុយ៉ាងនេះមានហើយ អ្នកឯងជាអុក ជាទុក្ខ ពោលលាអ្នកណា។ ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះថាដូចម្តេច កាលបើតថាគតបញ្ញត្តនូវច្បាប់ទំលាប់ក្តី មិនបានបញ្ញត្តនូវច្បាប់ទំលាប់ក្តី ធម៌ដែលតថាគតបានសំដែងហើយ ដើម្បីជាប្រយោជន៍ ឲ្យអស់ទៅនៃទុក្ខណា ធម៌នោះ តែងដឹកនាំបុគ្គលអ្នកប្រព្រឹត្តតាម ឲ្យអស់ទៅនៃទុក្ខនោះ ដោយប្រពៃ បានឬទេ។ សុនក្ខត្តលិច្ឆវិបុត្រ ទូលតបថា បពិត្រព្រះអង្គដ៏ចំរើន កាលបើព្រះអង្គបញ្ញត្តនូវច្បាប់ទំលាប់ក្តី មិនបានបញ្ញត្តនូវច្បាប់ទំលាប់ក្តី ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដើម្បីប្រយោជន៍ ឲ្យអស់ទៅនៃទុក្ខណា ធម៌នោះ តែងដឹកនាំបុគ្គលអ្នកប្រព្រឹត្តតាមធម៌ ឲ្យអស់ទៅនៃទុក្ខនោះ ដោយប្រពៃបានមែន។ តថាគតនិយាយថា ម្នាលសុនក្ខត្តៈ កាលបើតថាគតបញ្ញត្តនូវច្បាប់ទំលាប់ក្តី មិនបានបញ្ញត្តនូវច្បាប់ទំលាប់ក្តី ធម៌ដែលតថាគតបានសំដែងហើយ ដើម្បីប្រយោជន៍ ឲ្យអស់ទៅនៃទុក្ខណា ធម៌នោះ គង់នឹងដឹកនាំបុគ្គលអ្នកប្រព្រឹត្តតាមធម៌ ឲ្យអស់ទៅនៃទុក្ខនោះ ដោយប្រពៃទេតើ។ ម្នាលសុនក្ខត្តៈ
ID: 636817141626379833
ទៅកាន់ទំព័រ៖