ព្រះត្រៃបិដក ភាគ ១៨
បរិភោគតែស្គួយខ្លះ បរិភោគតែចំនៀរស្បែក ដែលគេចោលខ្លះ បរិភោគតែជ័រ ឬសារាយខ្លះ បរិភោគតែកុណ្ឌកខ្លះ បរិភោគតែបាយក្តាំង ដែលគេចោលខ្លះ បរិភោគតែម្សៅខ្លះ បរិភោគតែស្មៅខ្លះ បរិភោគតែអាចមន៍គោខ្លះ បរិភោគតែមើម និងផ្លែក្នុងព្រៃ ជាអាហារខ្លះ បរិភោគតែផ្លែឈើដែលជ្រុះខ្លះ។ គេប្រើសំពត់សម្បកធ្មៃខ្លះ ប្រើសំពត់ដែលគេត្បាញលាយគ្នាខ្លះ ប្រើសំពត់រុំសាកសពខ្លះ ប្រើសំពត់បង្សុកូលខ្លះ ស្លៀកពាក់សម្បកឈើខ្លះ ស្លៀកពាក់ស្បែកខ្លាខ្លះ ស្លៀកពាក់ស្បែកខ្លាទាំងក្រចកខ្លះ ស្លៀកពាក់ស្បូវក្រងខ្លះ ស្លៀកពាក់សំពត់សម្បកក្រចៅខ្លះ ប្រើសំពត់គេត្បាញដោយសម្បកផ្លែឈើខ្លះ ប្រើសំពត់កម្ពល ដែលគេត្បាញដោយសក់មនុស្សខ្លះ ប្រើសំពត់កម្ពល ដែលគេត្បាញដោយសក់កន្ទុយសេះខ្លះ ស្លៀកពាក់សំពត់ស្លាបមៀមខ្លះ ជាអ្នកដកសក់ និងពុកមាត់ ប្រកបព្យាយាមក្នុងការដកសក់ និងពុកមាត់ខ្លះ ជាអ្នកឈរងើយ ហាមឃាត់ក្នុងអាសនៈខ្លះ ជាអ្នកអង្គុយច្រហោង ប្រកបព្យាយាម ក្នុងការអង្គុយច្រហោងខ្លះ ជាអ្នកកាន់
ID: 636817162695304906
ទៅកាន់ទំព័រ៖