ព្រះត្រៃបិដក ភាគ ១៨

វត្ត​ឈរ​ ​ដើរ​ជាដើម​លើ​បន្លា​ ​សម្រេចការ​ដេក​លើ​បន្លា​ខ្លះ​ ​សម្រេចការ​ដេក​លើ​បន្ទះក្តារ​ខ្លះ​ ​សម្រេចការ​ដេក​លើ​ផែនដី​ទួល​ខ្លះ​ ​ជា​អ្នក​ដេក​ផ្ទៀង​តែ​ម្ខាង​ខ្លះ​ ​ជា​អ្នក​ប្រឡាក់​ខ្លួន​ដោយ​ធូលី​ ​ឈរ​ក្នុង​ទីវាល​ ​អង្គុយតែ​លើ​អាសនៈ​មួយ​ ​ដែល​ខ្លួន​បាន​មក​យ៉ាងណា​ខ្លះ​ ​បរិភោគ​តែ​លាមក​ ​ប្រកប​ព្យាយាម​ ​ក្នុង​ការ​បរិភោគ​លាមក​ខ្លះ​ ​ជា​អ្នក​ហាមឃាត់​ទឹក​ត្រជាក់​ ​ប្រកប​ព្យាយាម​ ​ក្នុង​ការ​ហាមឃាត់​ទឹក​ត្រជាក់​ខ្លះ​ ​ប្រកប​ព្យាយាម​ក្នុង​ការ​ចុះត្រាំ​ទឹក​ក្នុង​មួយថ្ងៃ៣ដង​ខ្លះ​។​ ​ម្នាល​និគ្រោធ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ ​ការ​ខ្ពើម​បាប​ដោយ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​ ​ឈ្មោះថា​ ​បរិបូណ៌​ហើយ​ ​ឬមិន​ទាន់​បរិបូណ៌​ទេ​។​ ​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ ​ការ​ខ្ពើម​បាន​ដោយ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​ ​ឈ្មោះថា​ ​បរិបូណ៌​ហើយដោយ​ពិត​ ​មិនមែន​មិន​បរិបូណ៌​ទេ​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​និគ្រោធ​ ​ការ​ខ្ពើម​បាប​ដោយ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​ ​ទុកជា​បរិបូណ៌​ហើយ​យ៉ាងនេះ​ ​ក៏​តថាគត​ឲ្យ​ឈ្មោះថា​ ​នៅតែ​មាន​ឧបក្កិលេស​ច្រើនយ៉ាង​។​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636817162902896780
ទៅកាន់ទំព័រ៖