ព្រះត្រៃបិដក ភាគ ១៨

អ្នកមាន​តប​វត្ត​ ​សមាទាន​នូវ​តប​វត្ត​ ​គេ​យក​តប​វត្ត​នោះ​ ​ជា​គ្រឿង​ឲ្យ​កើតលាភ​សក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​គេ​ពេញចិត្ត​ ​ទាំង​មាន​សេចក្តី​ត្រិះរិះ​អស់ហើយ​ ​ត្រឹម​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​។​ ​ម្នាល​និគ្រោធ​ ​ត្រង់​ដែល​អ្នកមាន​តប​វត្ត​ ​សមាទាន​នូវ​តប​វត្ត​ ​គេ​យក​តប​វត្ត​នោះ​ ​ជា​គ្រឿង​ឲ្យ​កើតលាភ​សក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​គេ​ពេញចិត្ត​ ​ទាំង​មាន​សេចក្តី​ត្រិះរិះ​អស់ហើយ​ ​ត្រឹម​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​ ​ម្នាល​និគ្រោធ​ ​នេះឯង​ក៏​ជា​ឧបក្កិលេស​ ​របស់​អ្នកមាន​តប​វត្ត​ដែរ​។​ ​ម្នាល​និគ្រោធ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​អ្នកមាន​តប​វត្ត​ ​សមាទាន​នូវ​តប​វត្ត​ ​គេ​យក​តប​វត្ត​នោះ​ ​ជា​គ្រឿង​ឲ្យ​កើតលាភ​សក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​គេ​លើកខ្លួន​ឯង​ ​បង្អាប់​អ្នកដទៃ​ ​ព្រោះតែ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​។​ ​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636817163380274084
ទៅកាន់ទំព័រ៖