ព្រះត្រៃបិដក ភាគ ១៨
ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត សមាទាននូវតបវត្ត គេយកតបវត្តនោះ ជាគ្រឿងឲ្យកើតលាភសក្ការៈ និងសេចក្តីសរសើរ គេលើកខ្លួនឯង តែងបង្អាប់អ្នកដទៃ ព្រោះតែលាភសក្ការៈ នោះ ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាននូវតបវត្ត គេយកតបវត្តនោះ ជាគ្រឿងឲ្យកើតលាភសក្ការៈ និងសេចក្តីសរសើរនោះ គេក៏ស្រវឹង ភ្លេចខ្លួន ដល់នូវសេចក្តីវង្វេង ព្រោះតែលាភសក្ការៈ និងសេចក្តីសរសើរនោះ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត សមាទាននូវតបវត្ត គេយកតបវត្តនោះ ជាគ្រឿងឲ្យកើតលាភសាក្ការៈ និងសេចក្តីសរសើរ គេក៏ស្រវឹង ភ្លេចខ្លួន ដល់នូវសេចក្តីវង្វេង ព្រោះតែលាភសក្ការៈ និងសេចក្តីសរសើរនោះ ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់មនុស្សអ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាននូវតបវត្ត ចែកភោជនជាពីរចំណែកថា ភោជននេះគាប់ចិត្តខ្ញុំ ភោជននេះ មិនគាប់ចិត្តខ្ញុំទេ។ តាបសដែលប្រកបដោយសេចក្តីចង់នោះ មិនគាប់ចិត្តភោជនណា រមែងលះចោលភោជននោះ ចំណែកភោជនណា គាប់ចិត្តគេ ៗក៏ត្រេកត្រអាលភ្លេចស្មារតី ជាប់ស្អិតនឹងភោជននោះ ជាបុគ្គលឥតឃើញទោស ឥតមានប្រាជ្ញា ជាគ្រឿងរលាស់ចិត្តចេញ
ID: 636817163595536397
ទៅកាន់ទំព័រ៖