ព្រះត្រៃបិដក ភាគ ១៨
ចេះតែបរិភោគ ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាននូវតបវត្ត ដោយហេតុប្រាថ្នាលាភសក្ការៈ និងសេចក្តីសរសើរថា ពួកព្រះរាជា រាជមហាមាត្រ ក្សត្រ ព្រាហ្មណ៍ គហបតី តិត្ថិយ នឹងធ្វើសក្ការៈ ចំពោះយើង ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ពោលបង្អាប់សមណព្រាហ្មណ៍ណាមួយថាបែបនេះឬ សមណព្រាហ្មណ៍ ជាអ្នកមានការចិញ្ចឹមជីវិតច្រើនយ៉ាង តែងស៊ីពូជឈើ សព្វសរពើ គឺពូជកើតអំពីឫស ពូជកើតអំពីដើម ពូជកើតអំពីថ្នាំង ពូជកើតអំពីចុង ពូជកើតអំពីពូជផងគ្នាជាគំរប់៥ នរណាៗ ក៏ដឹងថា ញញួរ គឺធ្មេញរបស់សមណៈនេះ ដូចជាកាំរន្ទះ អ្នកនេះជាសមណៈ ត្រឹមតែការប្តេជ្ញាថាសមណៈប៉ុណ្ណោះ ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ឃើញសមណព្រាហ្មណ៍ណាមួយ ដែលមានគេកំពុងធ្វើសក្ការៈ គោរព រាប់អាន បូជាក្នុងត្រកូលទាំងឡាយ។
ID: 636817163811628756
ទៅកាន់ទំព័រ៖