ព្រះត្រៃបិដក ភាគ ១៨

អ្នកនោះ​ ​តែង​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​មនុស្ស​ទាំងឡាយ​ ​គេ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​សមណៈ​ ​ដែល​មានការ​ចិញ្ចឹមជីវិត​ច្រើនមុខ​នេះ​ ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ប្រយោជន៍អ្វី​ ​ពួកគេ​ម្តេច​ក៏​មិន​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​អាត្មាអញ​ ​ដែល​មានត​បវត្ត​ ​ជា​អ្នកមាន​ការ​ចិញ្ចឹមជីវិត​សៅហ្មង​ ​ក្នុង​ត្រកូល​ទាំងឡាយ​វិញ​។​ ​អ្នកនោះ​ ​រមែង​កើត​សេចក្តី​ឫស្សា​ ​កំណាញ់​ត្រកូល​ទាំងឡាយ​ ​ដោយ​ប្រការ​យ៉ាងនេះ​ ​ម្នាល​និគ្រោធ​ ​នេះឯង​ក៏​ជា​ឧបក្កិលេស​ ​របស់​មនុស្ស​អ្នកមាន​តប​វត្ត​ដែរ​។​ ​ម្នាល​និគ្រោធ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​អ្នកមាន​តប​វត្ត​ ​រមែង​អង្គុយ​ក្នុង​ទី​ចំ​ភ្នែក​មនុស្ស​មើលឃើញ​(​១​)​ ​ម្នាល​និគ្រោធ​ ​នេះឯង​ក៏​ជា​ឧបក្កិលេស​ ​របស់​មនុស្ស​អ្នកមាន​តប​វត្ត​ដែរ​។​ ​ម្នាល​និគ្រោធ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​អ្នកមាន​តប​វត្ត​ ​ដើរ​បង្ហាញខ្លួន​ ​ដើរទៅ​ក្នុង​ត្រកូល​ទាំងឡាយ​(​២​)​ ​ដោយ​គិតថា​ ​ការ​នេះ​ជាត​បវត្ត​ ​របស់​អាត្មាអញ​ ​ការ​នេះ​ ​ជាត​បវត្ត​របស់​អាត្មាអញ​ ​ម្នាល​និគ្រោធ​ ​នេះ​ឯ​ក៏​ជា​ឧបក្កិលេស​ ​របស់​អ្នកមាន​តប​វត្ត​ដែរ​។​ ​ម្នាល​និគ្រោធ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​អ្នកមាន​តប​វត្ត​ ​អាស្រ័យ​ល្បិច​បិទបាំង​នីមួយ​ ​គឺ​បើ​មាន​គេ​សួរ​អ្នកនោះ​ថា​ ​លោក​គាប់ចិត្ត​ការ​នេះ​ឬ​ ​បើទុកជា​ការនោះ​ ​ខ្លួន​មិន​គាប់ចិត្ត​ទេ​ ​ក៏​និយាយ​ថា​ ​គាប់ចិត្ត​ ​បើ​ការនោះ​ខ្លួន​គាប់ចិត្ត​ ​ក៏​និយាយ​ថា​ ​មិន​គាប់ចិត្ត​វិញ​។​ ​អ្នកនោះ​ឈ្មោះថា​ ​និយាយ​កុហក​ទាំង​ដឹងខ្លួន​ ​ដោយ​សំដី​បែបនេះ​ ​ម្នាល​និគ្រោធ​ ​នេះឯង​ក៏​ជា​ឧបក្កិលេស​ ​របស់​អ្នកមាន​តប​វត្ត​ដែរ​។​ ​ម្នាល​និគ្រោធ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​
​(​១​)​ ​សំដៅយក​ការ​រំទំ​ ​ឬ​ធ្វើ​កិច្ច​វត្ត​ផ្សេង​ៗ​ ​បានតែ​ក្នុង​ទី​ចំពោះមុខ​គេ​ ​ឲ្យ​គេ​ស្ងើច​។​ ​(​២​)​ ​សំដៅយក​ពុតត្បុត​របស់​មនុស្ស​ ​ដែល​ដើរ​អួតអាង​ ​បើ​មាន​គេ​សរសើរ​ពី​កិច្ច​វត្ត​ណា​ ​ឬ​ពី​អ្នកណា​ ​ក៏​លើកដាក់​ខ្លួន​ថា​ ​ការនោះ​ ​ជា​ស្នាដៃ​ខ្លួន​ ​ឬថា​ជា​សិស្ស​ខ្លួន​ជាដើម​។​
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 636817164178099717
ទៅកាន់ទំព័រ៖