ព្រះត្រៃបិដក ភាគ ១៨

អ្នកមាន​តប​វត្ត​ ​កាលបើ​ព្រះ​តថាគត​ ​ឬ​សាវ័ក​របស់​ព្រះ​តថាគត​ ​កំពុង​សំដែងធម៌​ ​រមែង​មិន​អនុមោទនា​ ​នូវ​បរិយាយ​ដែល​ខ្លួន​គួរ​អនុមោទនា​ ​ម្នាល​និគ្រោធ​ ​នេះឯង​ក៏​ជា​ឧបក្កិលេស​ ​របស់​អ្នកមាន​តប​វត្ត​ដែរ​។​ ​ម្នាល​និគ្រោធ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​អ្នកមាន​តប​វត្ត​ ​ជា​អ្នកមាន​សេចក្តី​ក្រោធ​ ​ចង​សេចក្តី​ក្រោធ​ទុក​។​ ​ម្នាល​និគ្រោធ​ ​អ្នកមាន​តប​វត្ត​ ​មាន​សេចក្តី​ក្រោធ​ ​ចង​សេចក្តី​ក្រោធ​ទុកណា​ ​ម្នាល​និគ្រោធ​ ​នេះឯង​ក៏​ជា​ឧបក្កិលេស​ ​របស់​អ្នកមាន​តប​វត្ត​ដែរ​។​ ​ម្នាល​និគ្រោធ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​អ្នកមាន​តប​វត្ត​ ​ជា​អ្នក​រមិលគុណ​ ​វាយឫក​ស្មើ​ ​ឈ្នានីស​ ​កំណាញ់​ ​អួតអាង​ ​មានកល​មាយា​ ​រឹងត្អឹង​ ​មើលងាយ​គេ​ ​មាន​សេចក្តី​ប្រាថ្នា​លាមក​ ​ទាំង​លុះអំណាច​នៃ​សេចក្តី​ប្រាថ្នា​លាមក​ ​ជា​មនុស្ស​មិច្ឆាទិដ្ឋិ​ ​ប្រកបដោយ​អន្ត​គ្គា​ហិ​ក​ទិដ្ឋិ​(​១​)​
​(​១​)​ ​មិច្ឆាទិដ្ឋិ​ ​ដែល​ស្ទុះ​ដល់ទីបំផុត​លែង​រើ​ ​គឺ​ប្រកាន់​មាំ​ក្នុង​ទិដ្ឋិ​ទាំង១០នោះ​ ​ណាមួយ​ ​មាន​ប្រកាន់​ថា​ ​លោក​ទៀង​ ​លោក​មិន​ទៀង​ជាដើម​។​ ​សារត្ថទីបនី​ដីកា​វិន័យ​។​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636817164511798804
ទៅកាន់ទំព័រ៖