ព្រះត្រៃបិដក ភាគ ១៨
អ្នកប្រកាន់យកតែសេចក្តីឃើញរបស់ខ្លួន ប្រកាន់មាំ ជាបុគ្គលដែលគេមិនអាចឲ្យលះបង់បានដោយងាយ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត ជាអ្នកប្រកាន់យកតែសេចក្តីឃើញរបស់ខ្លួន ប្រកាន់មាំ ជាបុគ្គលដែលគេឲ្យលះបង់បានដោយក្រ ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច បើការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេសទាំងនេះ ជាឧបក្កិលេស ឬមិនមែនជាឧបក្កិលេសទេ។ និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេសទាំងនេះ ជាឧបក្កិលេសពិតៗ មិនមែនជាអនុបក្កិលេសទេ បពិត្រព្រះអង្គដ៏ចំរើន អ្នកមានតបវត្តពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយឧបក្កិលេស ទាំងអស់នេះទៅហើយ ចាំបាច់ពោលទៅថ្វី ដោយឧបក្កិលេសឯទៀតៗ។
[២៥] ម្នាលនិគ្រោធ អ្នកមានតបវត្តក្នុងលោកនេះ សមាទាននូវតបវត្ត គេមិនមែនពេញចិត្ត ទាំងមានសេចក្តីត្រិះរិះមិនមែនអស់ហើយ ត្រឹមតបវត្តនោះ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត សមាទាននូវតបវត្តណា
ID: 636817164751342505
ទៅកាន់ទំព័រ៖