ព្រះត្រៃបិដក ភាគ ១៨
គេមិនមែនពេញចិត្ត ទាំងមានសេចក្តីត្រិះរិះ មិនមែនអស់ហើយត្រឹមតបវត្តនោះ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទានតបវត្ត គេមិនលើកខ្លួនឯង មិនកំហែងអ្នកដទៃ ព្រោះតបវត្តនោះ។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទានតបវត្ត គេមិនស្រវឹង មិនឈ្លក់គំនិត មិនដល់នូវសេចក្តីស្រវឹង ព្រោះតែតបវត្តនោះទេ។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាននូវតបវត្ត គេញុំាងលាភសក្ការៈ និងសេចក្តីសរសើរ ឲ្យកើតឡើង ព្រោះតបវត្តនោះ តែគេមិនពេញចិត្ត មិនមានសេចក្តីត្រិះរិះ អស់ហើយត្រឹមលាភសក្ការៈ និងសេចក្តីសរសើរនោះទេ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទានតបវត្ត គេញុំាងលាភសក្ការៈ និងសេចក្តីសរសើរ ឲ្យកើតឡើង គេមិន
ID: 636817165094022105
ទៅកាន់ទំព័រ៖