ព្រះត្រៃបិដក ភាគ ១៨

កាលបើ​ធម៌​ដែល​តថាគត​បាន​សំដែង​ហើយ​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ​ ​យ៉ាងនេះ​ហើយ​ ​នឹង​ចាំបាច់​បញ្ញត្ត​ច្បាប់​ទំ​លាប់​ធ្វើអ្វី​ ​ម្នាល​មោឃបុរស​ ​អ្នក​ចូរ​មើលចុះ​ ​អំពើ​នេះ​ជា​កំហុស​របស់​អ្នកឯង​។​ ​ម្នាល​សុ​នក្ខត្តៈ​ ​អ្នក​បាន​ពោល​សរសើរគុណ​ ​នៃ​តថាគត​ក្នុង​វជ្ជិ​គ្រាម​ ​ដោយ​អនេកបរិយាយ​ថា​ ​ព្រះមានព្រះភាគ​នោះ​ ​ព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ ​ដោយ​ប្រពៃ​ចំពោះ​ព្រះអង្គ​ ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​គឺ​សេចក្តី​ចេះដឹង​ ​និង​ក្រិត្យ​ដែល​បុគ្គល​គប្បី​ប្រព្រឹត្ត​ ​ព្រះអង្គ​មាន​ព្រះ​ដំណើរ​ល្អ​ ​ស្តេច​ទៅកាន់​ព្រះនិព្វាន​ ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ព្រះអង្គ​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ព្រះអង្គ​ ​ជា​អ្នក​ទូន្មាន​នូវ​បុរស​ដែល​គួរ​ទូន្មាន​បាន​ ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ ​ដូ​ច្នេះ​ៗ​ ​ម្នាល​សុ​នក្ខត្តៈ​ ​អ្នកឯង​បាន​ពោល​សរសើរគុណ​របស់​តថាគត​ ​ក្នុង​វជ្ជិ​គ្រាម​ ​ដោយ​អនេកបរិយាយ​ដូច្នេះ​ឯង​។​ ​ម្នាល​សុ​នក្ខត្តៈ​ ​អ្នក​បាន​ពោល​សរសើរគុណ​ ​នៃ​ព្រះធម៌​ ​ក្នុង​វជ្ជិ​គ្រាម​ ​ដោយ​អនេកបរិយាយ​ថា​ ​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636817141891484996
ទៅកាន់ទំព័រ៖